• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងសំរេចឲ្យបានគោលដៅពីរទន្ទឹមគ្នាក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម


កិច្ចប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី ១៤
 

រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងជំនះពុះពារលើបញ្ហា ឧបសគ្គនានា ព្រមទាំងប្តេជ្ញាចិត្តសំរេចគោលដៅពីរដើរទន្ទឹមគ្នា ពោលគឺគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (Covid-19) ផង និងការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រួមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ផមផង។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះនៅពេលថ្លែងរបាយការណ៍ស្តីពីការអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២០ និង ៥ ឆ្នាំបន្តទៀត (២០១៦-២០២០) ព្រមទាំងដាក់ចេញគម្រោងនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់ឆ្នាំ ២០២១ គោលដៅនិងភារកិច្ចសំខាន់ៗមួយចំនួន ក៏ដូចជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គម ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ នៅក្នុងពិធីបើកសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៤ ដែលបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែតុលា។

លោកនាយករដ្ឋមន្រ្តីវៀតណាមបានមានប្រសាសន៍ថាក្នុងឆ្នាំ ២០២០ បើទោះបីមានការជះឥទ្ធិពលយ៉ាងខ្លាំងក្លាពីជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែ វៀតណាមបានទទួលជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ព្រមទាំងគ្រប់គ្រងនិងស្តារឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយក៏ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ សេដ្ឋកិច្ចម៉ាក្រូមានស្ថេរភាព និងបន្តរក្សាសន្ទុះកំណើន ដោយធានាសន្តិសុខសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។ ទន្ទឹមនឹងនេះជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ ត្រូវបានពង្រឹងនិងលើកកំពស់ជាបន្តបន្ទាប់។ ដូចអ្វីដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានមានប្រសាន៍ថាប្រទេសជាតិមិនដែលមានសមិទ្ធិផល សក្តានុពល ឋានៈនិងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ។

ទ្រង់ទ្រាយផលិតផលក្នុងស្រុកសរុបកើនឡើងប្រមាណ ១,៤ ដងបើប្រៀបធៀបនឹងឆ្នាំ ២០១៥

ខណៈពេលដែលជំងឺរាតត្បាត Covid-19 បានបន្តវិវត្តន៍យ៉ាងស្មុគស្មាញនៅជុំវិញពិភពលោក វៀតណាមអាចគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដោយមិនទុកឲ្យជំងឺនេះផ្ទុះឡើងក្នុងសហគមន៍ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រទេសជាច្រើនផ្សេងទៀតក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។ ដោយមានការគ្រប់គ្រងជំងឺរាតត្បាយ៉ាងល្អប្រសើរ បានរួមចំណែកដល់ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាទាប គុណភាពមានកំណើនកកើនឡើង ហើយក៏ធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចអត្រាកំណើនធំៗត្រូវបានកែលំអកាន់តែប្រសើរឡើងផងដែរ។ ល្បឿនកំណើនក្នុងដំណាក់កាលឆ្នាំ ២០១៦ - ២០១៩ សម្រេចបានអត្រាខ្ពស់បង្គួរពោលគឺមានអត្រាមធ្យម ៦,៨% / ឆ្នាំ។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

«នាឆ្នាំ ២០២០ ទោះបីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតក៏ដោយ ប៉ុន្តែអត្រាកំណើនក្នុងរយៈពេល ៩ ខែនៅតែសម្រេចបាន ២,១២% ហើយពេញមួយឆ្នាំត្រូវបានប៉ាន់ស្មានប្រមាណ ២-៣% ។ វៀតណាមជាប្រទេសមួយដែលមានកំណើនខ្ពស់បំផុតនៅក្នុងតំបន់និងនៅលើពិភពលោក ដោយសារមានកម្លាំងផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងទាញយកបានល្អនូវឱកាសនិងសមត្ថភាពក្នុងការធ្វើពិពិធកម្ម និងសម្របខ្លួនដោយភាពបត់បែននៃខឿនសេដ្ឋកិច្ចផងដែរ។ សន្ទស្សន៍ផ្លាស់ប្តូរនិងច្នៃប្រឌិតសកលរបស់វៀតណាម (GII) ក្នុងឆ្នាំ ២០២០ ជាប់ចំណាត់ថ្នាក់ ៤២/១៣១ ដែលនាំមុខគេក្នុងចំណោមក្រុមប្រទេសចំនួន ២៩ ដែលមានខឿនសេដ្ឋកិច្ចមានកំរិតប្រាក់ចំណូលដូចគ្នា»។

គោលដៅទូទៅសម្រាប់ឆ្នាំ ២០២១ និងសម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០២៥

ទាក់ទងនឹងទិសដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០២១ និង សម្រាប់ ៥ ឆ្នាំបន្តទៀត (ឆ្នាំ២០២១-២០២៥) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានគូសបញ្ជាក់អំពីគោលដៅសំខាន់ៗ ភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមមួយចំនួនផងដែរ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

«វៀតណាមបន្តកំណត់គោលដៅនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ដោយឈរលើមូលដ្ឋាននៃការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញការអនុវត្តរបត់ថ្មីនៃយុទ្ធសាស្ត្រនិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរថ្មីនៃគំរូកំណើន ព្រមទាំងលើកកំពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រឌិត ក៏ដូចជាផ្លាស់ប្តូរថ្មី លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងគ្នាផងដែរ។ ទន្ទឹមនឹងនេះវៀតណាមចាំបាចត្រូវខិតខំប្រឹងប្រែងរហូតដល់ក្នុងឆ្នាំ ២០២៥ នឹងក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានវិស័យឧស្សាហកម្មទំនើបផងដែរ។ ក្នុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២១ - ២០២៥ វៀតណាមបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្ត“ គោលដៅពីរទន្ទឹមគ្នា” ពោលគឺបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងការពារសុខភាពសស្រាប់ប្រជាជនផង និងទាញយកឲ្យបានល្អនូវឱកាសនិងខិតខំប្រឹងប្រែងស្តារអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឡើងវិញនៅក្នុងស្ថានភាពធម្មតាថ្មីផងដែរ»។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានលើកឡើងច្បាស់អំពីគោលដៅសំខាន់ៗចំនួន ១២ លើវិស័យសេដ្ឋកិច្ច-សង្គម និងបរិស្ថានក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២១ ផងដែរ។ ដែលក្នុងនោះផលិតផលក្នុងស្រុកសរុបកើនឡើងប្រមាណ ៦% ; សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់មធ្យម (CPI) គឺប្រមាណ ៤% ; ផលិតភាពការងារសង្គមកើនឡើងប្រមាណ ៤,៨% ជាដើម។ ក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០២៥ គេរំពឹងថាមានសន្ទស្សន៍សំខាន់ៗចំនួន ១៥ ដែលក្នុងនោះ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមមានប្រមាណ ៦.៥-៧% ហើយរហូតដល់ឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នឹងសម្រេចបាន ៤.៧០០-៥,០០០ ដុល្លារអាមេរិកផងដែរ។

លោកនាយករដ្ឋមន្រ្តីក៏បានលើកច្បាស់នូវភារកិច្ចនិងដំណោះស្រាយសំខាន់ៗចំនួន ១០ ក្នុងនោះរួមមានការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងយ៉ាងមឺងម៉ាត់និងមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19  ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាពនិងការប្រើប្រាស់ធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយនឹងការលើកកម្ពស់ការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត ដោយអនុវត្តនិងអភិវឌ្ឍយ៉ាងខ្លាំងក្លានូវផ្នែកវិទ្យាសាស្ត្ រនិងបច្ចេកវិទ្យា សំដៅបង្កើតមូលដ្ឋានគ្រឹះសម្រាប់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-   សង្គមផងដែរ។ ម្យ៉ាងវិញទៀត ត្រូវតែពង្រីកតម្លៃវប្បធម៌ ប្រជាជន វៀតណាម ព្រមទាំងបង្កើនកម្លាំងប្រជាជាតិទាំងមូល ក៏ដូចជាលើកស្ទួយគុណភាពជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top