• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំណត់គោលដៅថា មូលដ្ឋានផលិតកម្មចំនួន ១០០ % មានស្តង់ដារបរិស្ថាន


លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន
 

អត្រាការប្រព្រឹត្តកម្មទឹកកខ្វក់និងប្រើប្រាស់ទឹកកខ្វក់ឡើងវិញ ក្នុងបរិស្ថាននៅតាមទន្លេនានាសម្រេចបាន៧% កាត់បន្ថយយ៉ាងហោចណាស់ ៨% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយមូលដ្ឋានផលិតកម្មចំនួន ១០០ % មានស្តង់ដារបរិស្ថាន។
 
ទាំងនេះគឺជាភារកិច្ចសំខាន់ៗ ដែលត្រូវបានក្រសួងធនធាននិងបរិស្ថានកំណត់ក្នុងកម្មវិធីធ្វើសកម្មភាពនៃគណៈកម្មាធិការបក្សភាគក្រសួងធនធានធម្មជាតិនិងបរិស្ថាន សម្រាប់អាណត្តិ ២០២០-២០២៥។ លោក Tran Hong Ha រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានបានសង្កត់ធ្ងន់ថា៖
 
“នាបច្ចុប្បន្ននេះ យើងចាំបាច់ត្រូវផ្ដោតសំខាន់លើការ ធ្វើវិសោធនកម្មច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន ដើម្បីដាក់ជូនរដ្ឋសភាអនុម័តនៅក្នុងសម័យប្រជុំលើកទី ១០។ ដោះស្រាយប្រកបដោយសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការពារបរិស្ថាន ធានាសិទ្ធិរស់នៅក្នុងបរិស្ថានស្រស់បរិសុទ្ធជូនប្រជាជន។ ទន្ទឹមនឹងនេះ លើកទឹកចិត្តការអភិវឌ្ឍឧស្សាហកម្មបរិស្ថាន សេវាកម្មការពារបរិស្ថាន និងកែច្នៃកាកសំណល់ឡើងវិញផងដែរ”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top