• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - អាល្លឺម៉ង់ពង្រឹងថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រ

ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់ (២៣ កញ្ញា ១៩៧៥ - ២៣ កញ្ញា ២០២០) នារសៀលថ្ងៃទី ១៥ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ 

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel (រូបថត៖ ក្រសួងការបរទេស)


ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ ដែលជាប្រទេសមានតួនាទីឈានមុខគេនៅអឺរ៉ុបនិងពិភពលោក។ ចំណែកឯអធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានសង្កត់ធ្ងន់លើសមិទ្ធិផលដ៏សំខាន់ៗ នៃទំនាក់ទំនងទ្វេភាគីនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាល្លឺម៉ង់នៅចំពោះមុខនឹងការរំពឹងទុកថ្មី និងយថាទស្សន៍ជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូ ជាពិសេសថ្នាក់ខ្ពស់នៅពេលមានល័ក្ខខ័ណ្ឌអនុញ្ញាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំរុញសហគ្រាសអាល្លឺម៉ង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាប្រៀបខ្លាំងរបស់ខ្លួន។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងសម្របសម្រួលជាមួយគ្នាជំរុញពាណិជ្ជកម្ម និងស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយប្រសិទ្ធ ភាពបំផុត។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)


អធិការបតីលោកស្រី Angela Merkel បានអះអាងថា នាពេលខាងមុខនេះ អាល្លឺម៉ង់នឹងចូលរួមកាន់តែសកម្មថែមទៀតនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងមានបំណងចង់ឲ្យវៀតណាមលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់អាល្លឺម៉ង់ជាមួយតំបន់។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់និងសង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងរួមគ្នា ដើម្បីធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ក្នុងតំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top