• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លោកស្រី Cynthia Mann៖ អ្នករចនាជនជាតិអូស្ត្រាលីចំណូលចិត្ត លើសំពត់សង្កិមវៀតណាម

រំពឹងនឹងគ្រាន់តែអញ្ជើញមកប្រទេសវៀតណាម ជួយមិត្តធ្វើសម្រេចភាគចុងក្រោយនៃភាពយន្តឯកសារមួយ ប៉ុន្តែចៃដន្យលង់ចិត្តនឹងវត្ថុធាតុសំពត់សង្កិម Cynthia Mann សម្រេចចិត្តនៅមកប្រទេសវៀតណាម។ អ្នករចនាជនជាតិអូស្ត្រាលីជាមួយនឹងផលិតផលម៉ូដសម្លៀកបំពាក់ បំពាក់ពាណិជ្ជសញ្ញា Future Traditions បានបង្កើតចំណាប់អារម្មណ៍ចំពោះអតិថិជន ជាពិសេសគឺជនបរទេស​ដែលរស់នៅប្រទេសវៀតណាម អំឡុងពេល៦ឆ្នាំកន្លងទៅ។

នៅប្រទេសអូស្រ្តាលី Cynthia Mann ធ្លាប់ជាផលិតករ នាយកវិចិត្រសិល្បៈនៃកម្រងភាពយន្ត ទូរទស្សន៍ និងខ្សែភាពយន្តមួយចំនួន។ រស់នៅក្នុងបរិស្ថានសិល្បៈតាំងពីតូច ខណៈមានអ្នកម្តាយជាអ្នករចនាម៉ូដសម្លៀកបំពាក់ ឪពុកជាវិចិត្ររចនាក្រាហ្វិក Cynthia Mann ក៏បានរៀនដេកប៉ាក់នៅលើវត្ថុធាតុសំពត់ជាច្រើនតាំងពីយូរ។ ក្នុងបទដ្ឋានចូលរួមផលិតខ្សែភាពយន្ត លោកស្រីក៏ជាអ្នករចនាម៉ូដសម្លៀកបំពាក់ ធ្វើឱ្យលក្ខណៈម៉ូដសម្លៀកបំពាក់ក្នុងខ្លួនកាន់តែលូតលាស់។

នៅឆ្នាំ២០១៤ ក្នុងបទដ្ឋានផលិតខ្សែភាពយន្ត ជាមួយនឹងមិត្តនៅប្រទេសវៀតណាម ក៏បានជួបជាមួយនឹងបងប្អូនជាតិ នៅតាមតំបន់ភូមិភាគ Cynthia Mann ឃើញផ្ទាល់ភ្នែក ដែលពួកគាត់នាំយកក្បាច់រចនាជុំវិញជីវភាពរស់នៅមកដាក់លើវត្ថុធាតុសំពត់ តាំងពីនោះពេលសំឡឹងទៅ នរណាក៏ស្គាល់នេះ ជាសម្លៀកបំពាក់នៃជនជាតិថៃ (Thai) ម៉ុង (Mong) ឬយ៉ាវ (Dao)។ រួមជាមួយការលើកទឹកចិត្តពីអ្នកម្តាយ Cynthia Mann ក៏បានគិតដល់អញ្ជើញមកធ្វើការនៅប្រទេសវៀតណាម ហើយចាប់ផ្តើមស្រាវជ្រាវការប្រើប្រាស់វត្ថុធាតុសំពត់សង្កិម នៃជនជាតិភាគតិចនៅប្រទេសវៀតណាម ក្នុងការរចនាម៉ូដសម្លៀកបំពាក់របស់ខ្លួន។

ប៉ុន្មានថ្ងៃដំបូងរស់នៅប្រទេសវៀតណាម ទោះបីជួបការលំបាកក្នុងការសន្ទនាដោយសារខុសប្លែកភាសា ប៉ុន្តែ Cynthia Mann ទទួលបានការជំនួយនៃមិត្តភក្តិដែលធ្លាប់បានរស់នៅទីនេះ។ តាមពេលវេលា លោកស្រីមានបន្ថែមមិត្តវៀតណាម ជួយ Cynthia Mann ស្វែងយល់អំពីមនុស្ស ទំនៀមទម្លាប់ នៃជនជាតិចំនួន៥៤នៅទីនេះ។



ក្រោយពី៦ឆ្នាំរស់នៅនិងធ្វើការនៅប្រទេសវៀតណាម អ្នករចនាជនជាតិអូស្រ្តាលី Cynthia Mann ចែករំលែកថា លោកស្រីមានអារម្មណ៍ពេញចិត្តជាមួយនឹងការសម្រេចចិត្តរស់នៅទីនេះ អភិឌ្ឍន៍អាជីពរបស់ខ្លួនខាងវិស័យម៉ូដសម្លៀកបំពាក់។ រូបថត៖ ខាញ់ឡុង


ទន្ទឹមនឹងក្បាច់រចនាសង្កិម Cynthia Mann នៅទាំងដេរប៉ាក់ក្បាច់រចនាផ្សេងដោយខ្លួនឯង ដើម្បីផលិតផលសម្លៀកបំពាក់របស់ Future Traditions មានបន្ថែមចំណុចពិសេស។ រូបថត៖ ខាញ់ឡុង


អ្នករចនាជនជាតិអូស្រ្តាលី Cynthia Mann ថតរូបរួមនឹងមិត្តភក្តិវៀតណាម បងស្រី សឹម ធីទិញ (Sam Thi Tinh) ម្ចាស់ពាណិជ្ជសញ្ញា Hoa Tien Brocade ។ រូបថត៖ ខាញ់ឡុង


អ្នករចនាជនជាតិអូស្ត្រាលី Cynthia Mann នៅក្បែរផលិតផលសង្កិម របស់ជនជាតិម៉ុង (Mong) នាលើកធ្វើដំណើរកម្សាន្ត។ រូបថត៖ ម្ចាស់រូបថតផ្តល់ជូន


អ្នករចនាជនជាតិអូស្រ្តាលី Cynthia Mann ថតរូបរួមនឹងបងប្អូនយ៉ាវ (Dao) ក្នុងដំណើរទៅទេសចរណ៍របស់ខ្លួន។ រូបថត៖ ម្ចាស់រួបថតផ្តល់ជូន
 

“Future Traditions មិនមែនជាកម្លាំងឯកជន នៅមានទាំងកម្លាំង នៃអ្នកជំនួយរួមដំណើរជាមួយខ្ញុំ តាំងពីថ្ងៃដំបូងទើបប្រសូត Future Traditions។ ក៏ដូចជាអ្នកដទៃ ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើន ដើម្បីដាក់ឈ្មោះសម្រាប់ពាណិជ្ជសញ្ញារបស់ខ្លួន។ ពីព្រោះចំពោះខ្ញុំ ឈ្មោះពាណិជ្ជសញ្ញាក៏ជាចំណងប្រាថ្នារបស់ខ្ញុំ រួមចំណែកបង្កើតចេញអនាគត សម្រាប់វិស័យវាយនភណ្ឌប្រពៃណី របស់វៀតណាម” Cynthia Mann ចែករំលែក។

ក្នុងកម្រងរចនារបស់ខ្លួន Cynthia Mann តែងតែឡើងប្លង់គំនិតសម្រាប់សម្លៀកបំពាក់ បន្ទាប់មកទៅរកទីកន្លែងមួយចំនួនដូចជា៖ ខេត្តហាយ៉ាង (Ha Giang) សាប៉ា (Sa Pa) ម៉ាយចូវ (Mai Chau) ង៉ែអាន (Nghe An) ដើម្បីស្វែងរកវត្ថុធាតុសង្កិម សមស្រប់នឹងពណ៌ម៉ូដសម្លៀកបំពកាក់ បន្ទាប់ពីវាស់ កាត់សំពត់ ដោយខ្លួនឯង រួចប្រគល់ទៅជាងកាត់ដេរមួយចំនួនរបស់វៀតណាម ធ្វើសម្រេចទៅជាផលិតផល។ ម៉ូដសម្លៀកបំពាក់មានពាណិជ្ជសញ្ញារបស់ Future Traditions សុទ្ទតែបានកែសម្រួលសមស្រប់ក្នុងការគួបផ្សំពណ៌ វត្ថុធាតុសំពត់មានក្បាច់រចនាផ្សេងៗ ដើម្បីបង្កើតទៅជាផលិតផលដែលមានលក្ខណៈអនុវត្តខ្ពស់ ក្នុងជីវភាពរស់នៅ។ ក្រៅពីនោះ Cynthia Mann តែងតែដេរប៉ាក់បន្ថែមក្បាច់រចនាមួយចំនួន ដើម្បីផលិតផលកាន់តែពិសេសថែមទៅទៀត។

ក្នុងផ្ទះ Cynthia Mann មានអំបែងកុលាលភាជន៍យ៉ាងច្រើន ពេលបានសាកសួរលោកស្រីនិងចែករំលែក៖ “ខ្ញុំចំណាយពេលវេលាយ៉ាងច្រើន រើសយកអំបែងទាំងនេះ។ រាល់ការធ្វើដំណើរទៅតាមខេត្តរបស់វៀតណាម ខ្ញុំតែងរើសយកអំបែងកុលាលភាជន៍ ដែលខ្ញុំគិតថាអាចកម្លាយជាផលិតផល។ មកដល់សព្វថ្ងៃ ខ្ញុំបានធ្វើដំណើរជិតអស់ខេត្តក្រុងវៀតណាម គ្រឿងប្រគំភ្ជាប់តាមដែលនិយាយ គឺភាពប្លែកពិសេសនៃឈ្មោះពាណិជ្ជសញ្ញា Future Traditions ហើយគឺជាផលិតផលអលង្ការដែលខ្ញុំរចនា ធ្វើមកអំពីសម្ភារប្រើប្រាស់កុលាលភាជន៍បោះបង់ចោល នៅលើឆ្នេរសមុទ្រ”។



អ្នករចនាជនជាតិអូស្រ្តាលី Cynthia Mann បានធ្វើអំបែងកុលាលភាជន៍ចោល ក្លាយជាគ្រឿងប្រគំអលង្ការ ...។ រូបថត៖ ខាញ់ឡុង


ពេលខ្ញុំរិះគិតធ្វើទៅជាអលង្ការ ភ្ជាប់តាមខោអាវ នៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់ Future Traditions។ រូបថត៖ ខាញ់ឡុង


អំបែងកុលាលភាជន៍បានលោកស្រី Cynthia Mann ចិតកាត់យ៉ាងហ្មត់ចត់ឱ្យក្លាយជាគ្រឿងអលង្ការពិសេស...។ រូបថត៖ ខាញ់ឡុង


... ហើយនេះជាគ្រឿងអលង្ការ ដែលបាន Cynthia Mann រួមនឹងជាងទងរបស់វៀតណាម ធ្វើមកពីផលិតផលអំបែងកុលាលភាជន៍។ រូបថត៖ ខាញ់ឡុង


ផលិតផលម៉ូដសម្លៀកបំពាក់នៃពាណិជ្ជសញ្ញា Future Traditions មកពីវត្ថុធាតុសំពត់សង្កិមរបស់វៀតណាម មានលក្ខណៈអនុវត្តខ្ពស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ រូបថត៖ ខាញ់ឡុង
 

ជាមួយនឹងផលិតផលអលង្ការ Cynthia Mann តែងឡើងប្លង់គំនិតរចនាហើយប្រគល់ជូនបង ត្រឹន ហ្វីហាញ (Tran Huy Hanh) ជាជាងទងយូរឆ្នាំនៅវៀតណាម ច្នៃទៅជាគ្រឿងអលង្ការយ៉ាងជក់ចិត្ត។ តិចនរណាស្គាល់ថា វាបានច្នៃមកពីអំបែងកុលាលភាជន៍ដែលគេបោះបង់ចោល។ បានដឹង សព្វថ្ងៃ Cynthia Mann កំពុងអនុវត្តគម្រោងការថ្មី នឹងអនុវត្តបច្ចេកទេសរបស់ជប៉ុន ក្នុងការបង្កើតជាបន្ទះផ្ទាំងថ្មី ដោយប្រើមាសនិងប្រាក់ ដាំលើអំបែងកុលាលភាជន៍ចាស់ៗ ដើម្បីផលិតផលគ្រឿងអលង្ការ បំពាក់ពាណិជ្ជសញ្ញា Future Traditions មានបន្ថែមភាពពិសេសនិងប្រណីត។

សព្វថ្ងៃ ផលិតផលម៉ូដសម្លៀកបំពាក់របស់ Future Traditions តែងបានអ្នករចនា Cynthia Mann ឧទ្ទេសនាមរចនារបស់ខ្លួនតាមរយៈវ៉ែបសាយ Facebook បរិយាកាសសិល្បៈ Cynthia Mann (ហាងកាហ្វេសម្រាប់អ្នកស្រឡាញ់សិល្បៈនៅហាណូយ) showroom ជាន់ឡាវតឿរបស់ Hanoi Cooking Centre ជាមួយនឹងអតិថិជនចម្បងគឺបរទេសរស់នៅនិងធ្វើការនៅវៀតណាម៕

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុងនិងឯកសារម្ចាស់រូបថតផ្តល់ជូន

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top