• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ សមាជិករដ្ឋសភាត្រូវចូលរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញអានកម្មវិធីសកម្មភាពរបស់ខ្លួន។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅស្រុក Cu Chi ទីក្រុងហូជីមិញ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc និងបណ្ដាបេក្ខជនសមាជិករដ្ឋសភានីតិកាលទី១៥ មណ្ឌលបោះឆ្នោតលេខ១០ (ស្រុក Cu Chi និង Hoc Mon) បានអញ្ជើញជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតតាមប្រព័ន្ធវីដេអូ។

ថ្លែងនៅជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើជាសមាជិករដ្ឋសភា ដំបូងបង្អស់គឺត្រូវផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នា របស់ម្ចាស់ឆ្នោត ហើយឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាដល់រដ្ឋសភា បក្ស រដ្ឋ និងស្ថាប័ន សមត្ថកិច្ចដើម្បីដោះស្រាយសំណើរនិងមតិដ៏ស្របច្បាប់របស់ម្ចាស់ឆ្នោត ចូលរួម ចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោកប្រធានរដ្ឋ Nguyen Xuan Phuc យកចិត្តទុកដាក់ដល់ការអនុវត្តកម្មវិធី អភិវឌ្ឍទីក្រុង ហូជីមិញចំនួន៤ដែលត្រូវបានដាក់ចេញ ក្នុងនោះមានការលើកកំពស់ គុណភាពនៃបណ្ដាតំបន់ដែលរងការ ជន់លិចនិងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំង លើកកំពស់សមត្ថភាពប្រកួតប្រជែង ធានាបរិស្ថានរស់នៅបៃតងនិងមានសុវត្ថិភាព។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ត្រូវការជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកម្មវិធី ផ្លាស់ប្ដូរឌីជីថលជាតិ ប្រែក្លាយទីក្រុងហូជីមិញទៅជាខឿនសេដ្ឋកិច្ចឌីជីថល និងជាទី កន្លែងដែលទាក់ទាញអ្នកមានទេពកោសល្យនៅទាំងក្នុងនិងក្រៅប្រទេស។ ទីក្រុង ហូជីមិញត្រូវតែជាគំរូនៃប្រទេសទាំងមូល ដែលមានកម្លាំងប្រកួតប្រជែងក្នុងការទាក់ ទាញអ្នកមានទេពកោសល្យ។    

ចំពោះស្រុក Cu Chi និង Hoc Mon លោកប្រធានរដ្ឋមានគោលបំណងថា ស្រុក ទាំងពីរនឹងជាខ្សែក្រវ៉ាត់បៃតងនៃទីក្រុងហូជីមិញនៅពេលអនាគតខ្លី។ នាពេលខាងមុខ លោកប្រធានរដ្ឋរួមជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត នឹងដឹកនាំកិច្ចប្រជុំពន្លឿនការវិនិ យោគជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗនៅស្រុកទាំងពីរនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top