• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ត្រូវការបន្តពង្រីកស្មារតីមហាសាមគ្គីជាតិ ទាំងមូល

លោកប្រធានរដ្ឋ Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូជនជាតិភាគតិចខេត្ត Bac Giang។ (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូជន ជាតិភាគតិចនៅខេត្តBac Giang។     

ដោយការវាយតម្លៃថា នាពេលកន្លងមក ខេត្ត Bac Giang ជាខេត្តមួយក្នុង ចំណោមខេត្តដែលមានកំណើនខ្ពស់បំផុតលើទូទាំងប្រទេស លោកប្រធានរដ្ឋចាត់ទុក ថា សមិទ្ធផលនោះមានការចូលរួមវិភាគទានយ៉ាងធំធេងរបស់ជនរួមជាតិបណ្ដាជន ជាតិភាគតិច។ លោកប្រធានរដ្ឋស្នើឲ្យខេត្ត Bac Giang រៀបចំអនុវត្តន៍ឲ្យបានល្អប្រពៃ នូវកម្មវិធីសំខាន់នានាដែលពាក់ព័ន្ធដល់ជនរួមជាតិបណ្ដាជនជាតិភាគតិចដូចជា៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រ ជាដើម ដើម្បីចូលរួមចំណែកនាំឲ្យជីវ ភាពរស់នៅរបស់ជនរួមជាតិមានជំហានអភិវឌ្ឍថ្មីក្នុងដំណាក់កាលខាងមុខ។ ជាពិសេស ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់ការកាត់បន្ថយ ភាពក្រីក្រ ការអភិវឌ្ឍប្រភពធនធានមនុស្សសម្រាប់បម្រើការងារជនជាតិ។ ទន្ទឹមនឹង នោះ យកចិត្តទុកដាក់ថែមទៀតដល់បណ្ដាព្រឹទ្ធាចារ្យភូមិ មេភូមិ និងកម្មាភិបាលដែល មានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ព្រមទាំងបន្តថែរក្សាអត្តសញ្ញាណ វប្បធម៌ដ៏ល្អប្រសើររបស់ជនរួមជាតិភាគតិចផងដែរ។

ក្នុងបរិបទដែលអានុភាពអមិត្តច្រើនតែកេងចំណេញបញ្ហាជនជាតិ សាសនា ដើម្បី បង្កឡើងការបំបែកបំបាក់ ឬបំផ្លិចបំផ្លាញគោលជំហររបស់បក្ស រដ្ឋនោះ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ការថែរក្សានិងពង្រីកស្មារតីមហា សាមគ្គីជាតិទាំងមូល មានអត្ថន័យដ៏សែនសំខាន់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍ ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

វៀតណាមចូលរួម​​កិច្ចសន្ទនាលើរបាយការណ៍ជាតិស្តីពីការការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

នាថ្ងៃទី ៧ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី IV របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

Top