• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីតម្រូវឲ្យត្រូវប្រញាប់ប្រញាល់ សកម្ម និងប្ដូរផ្ដាច់ជាងទៀតក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh កោះប្រជុំជាបន្ទាន់ជាមួយខេត្តព្រំដែនភាគនិរតីទាំង៦។ (រូបថត៖ VGP)
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកច្បាស់ថា កន្លែងណាដែលទុកឲ្យជម្ងឺរាតត្បាតឆ្លងរាលដាលទ្រង់ទ្រាយធំ មិនអាចរៀបចំការបោះឆ្នោត សេដ្ឋកិច្ចសង្គមជាប់គាំងដោយសារមូលហេតុអត្តនោម័តនោះ គឺត្រូវចាត់ការអ្នកដឹកនាំបណ្ដាលំដាប់ថ្នាក់ជាក់ជាពុំខានឡើយ។

នៅកិច្ចប្រជុំបន្ទាន់អំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ជាមួយបណ្ដាខេត្តព្រំដែនភាគនិរតី ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែឧសភា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកច្បាស់ថា កន្លែងណាដែលទុកឲ្យជម្ងឺរាតត្បាតឆ្លងរាលដាលទ្រង់ទ្រាយធំ មិនអាចរៀបចំការបោះឆ្នោត សេដ្ឋកិច្ចសង្គមជាប់គាំងដោយសារមូលហេតុអត្តនោម័តនោះ គឺត្រូវចាត់ការអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ជាក់ជាពុំខានឡើយ។

បើតាមលោកនាយករដ្ឋមន្រ្តី ការរៀបចំកិច្ចប្រជុំបន្ទាន់នាព្រឹកថ្ងៃទី៩ ខែឧសភា គឺសំដៅបន្តមានការវាយតម្លៃដ៏សមស្រប ហើយដាក់ចេញដំណោះស្រាយឲ្យបានច្បាមជាប់នឹងស្ថានភាពក៏ដូចជាមានប្រសិទ្ធភាពជាងទៀតផងដែរ។

ទន្ទឹមនឹងការចង្អុលបង្ហាញមូលហេតុដែលបណ្ដាលឡើងការផ្ទុះរាលដាលជម្ងឺរាតត្បាតនាបច្ចុប្បន្ន ដូចជាការឆ្លងវីរុសពីអ្នកចូលមកប្រទេស ឬភាពអត្តនោម័ត បាត់បង់ការប្រុងប្រយ័ត្ន ជាដើម លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងភារកិច្ចស្នូលចំនួន៨ទៀតផង។ តាមនោះ បណ្ដាមូលដ្ឋាន ស្ថាប័ន អង្គភាពនានា បន្តបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត រក្សារឹងមាំសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ដោយមានសតិអារម្មណ៍បញ្ជាដឹកនាំ គឺត្រូវប្រញាប់ប្រញាល់ សកម្ម ប្ដូរផ្ដាច់ ប្រសិទ្ធភាពនិងជោគជ័យជាងទៀត។ ជាពិសេស មិនត្រូវអត្តនោម័ត ធ្វេសប្រហែស បាត់បង់ការប្រុងប្រយ័ត្នទេ ត្រូវរកឃើញឲ្យបានឆាប់ ធ្វើតេស្តទ្រង់ទ្រាយធំ តាមរកស្លាកស្នាម ធ្វើចត្តាឡីស័កយ៉ាងឆាប់បំផុត ព្យាបាលយ៉ាងសកម្ម គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីការព្យាបាល ដោះស្រាយដល់ឬសគល់នូវកន្លែងផ្ទុះជម្ងឺ មិនទុកឲ្យកើតមានកន្លែងផ្ទុះជម្ងឺថ្មី នាំស្ថានភាពវិលត្រឡប់ទៅរកស្ថិរភាពឡើងវិញយ៉ាងឆាប់រហ័ស រៀបចំល្អការងារជំនះពុះពារលើផលវិបាក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បណ្ដាកម្លាំងមានសមត្ថកិច្ច ត្រូវគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ការចូលមកប្រទេស ជាពិសេសគឺការចូលមកប្រទេសនិងការស្នាក់នៅដោយខុសច្បាប់ ចាត់ការមុខសញ្ញាស្នាក់នៅដោយខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធតាមព្រំដែន ព្រមទាំងត្រូវត្រៀមរៀបចំសេណារីយ៉ូដែលមានករណីឆ្លងជម្ងឺប្រមាណ៣ម៉ឺននាក់ក្នុងទូទាំងប្រទេសផងដែរ។ ក្រសួងសុខាភិបាលបន្តនាំចូលវ៉ាក់សាំង ជំរុញការផលិតវ៉ាក់សាំងក្នុងប្រទេស ឃោសនា បកស្រាយបំភ្លឺយ៉ាងល្អិតល្អន់អំពីការចាក់វ៉ាក់សាំង មិនទុកឲ្យកម្លាំងអរិភាពកេងចំណេញ មួលបង្កាច់ការពិតប្រឆាំងនឹងរដ្ឋឡើយ។ លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យបណ្ដាមូលដ្ឋានត្រូវតែមានវិធីធានាការបោះឆ្នោតរដ្ឋសភា ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នាំស្ថានភាពនិងជីវភាពរស់នៅរបស់ប្រជាជនឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស ព្រមទាំងផ្ដោតសំខាន់ទៅលើការធ្វើផលិតកម្មអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top