• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ ២០២១

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា (រូបថត៖ TTXVN)
 

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ ២០២១របស់រដ្ឋាភិ បាល។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានផ្តោតការពិភាក្សា លើបញ្ហាចំនួន ៨ ក្នុងនោះ មានការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅ ពេលដែលជំងឺរាតត្បាតនេះ កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញ លេច ចេញស្ថានភាពអាក្រក់ និងមិនអាចទាយទុកជាមុនបាន ហើយតំបន់ជាច្រើនបានលេចចេញនូវករណីឆ្លងនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានពិភាក្សាអំពីការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយធានាការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗក្នុងខែនេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋាភិបាលក៏បានស្តាប់និងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងខែមេសា និងរយៈពេល៤ ខែដំបូងនៃឆ្នាំ ២០២១ រួមទាំងខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top