• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអំពាវនាវឱ្យប្រជាជនទាំងមូលរួមដៃគ្នាជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN)
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអំពាវនាវដល់ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរួមដៃគ្នាជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដោយស្នើឲ្យកែតម្រូវជាបន្ទាន់នូវឥរិយាបថធ្វេសប្រហែស ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីបានផ្ដោតការយកចិត្តទុកដាក់បំផុតដល់ការដឹកនាំយ៉ាងជិតស្និទ្ធចំពោះការងារនេះ។

នៅវៀតណាម បន្ទាប់ពីរយៈពេលជាង ៣០ ថ្ងៃ ដែលមិនរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងសហគមន៍នោះ កាលពីថ្ងៃទី ២៩ ខែមេសា បានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៣ នាក់ ក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងខេត្ត Ha Nam ហើយហានិភ័យនៃការផ្ទុះរាលដាលជំងឺគឺខ្ពស់ណាស់។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និង បុគ្គលគ្រប់រូបបន្តជ្រួតជ្រាប និងអនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់នូវទស្សនៈ“ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដូចជាប្រយុទ្ធប្រឆាំងខ្មាំងសត្រូវអញ្ចឹង” ដោយដាក់ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជាតិសុខភាពរបស់ប្រជាជន និងសហគមន៍ជាចម្បង ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមបទប្បញ្ញត្តិ។ បណ្តាខេត្តនិងទីក្រុងចំណុះមជ្ឈឹមត្រូវអនុវត្តវិធានការណ៍ជាបន្ទាន់ ដោយតម្រូវឱ្យមានការពាក់ម៉ាស់នៅពេលចាកចេញពីផ្ទះ និងគោរពយ៉ាងតឹងរឹងនូវតម្រូវការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តពង្រឹងការងារត្រួតពិនិត្យព្រំដែន ផ្លូវកោគ ផ្លូវទឹក ព្រមទាំងគ្រប់គ្រងយ៉ាងតឹងរឹងនូវរាល់សកម្មភាពឆ្លងដែន ក៏ដូចជាទប់ស្កាត់ស្ថានភាពឆ្លងដែនខុសច្បាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top