• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អបអរសាទរជ័យជំនះរបស់គណៈបក្សពលកម្មនិងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់

ក្នុងសារទូរលេខអបអរសាទរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់គណៈបក្សពលកម្មនិងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការឆ្លើយតបនឹងវិបត្តិនិងជម្ងឺរាតត្បាត សកល Covid-19 ក្នុងអាណត្តិបេសកកម្មកន្លងទៅ ព្រមទាំងសម្ដែងនូវជំនឿជាក់ថា រដ្ឋាភិបាលនូវែលហ្សេឡង់ ក្រោមការដឹកនាំរបស់លោកស្រី Jacinda Ardern នឹងបន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern (រូបថត៖ vietnamnet.vn)


ក្នុងឱកាសដែលគណៈបក្សពលកម្មនូវែលហ្សេឡង់ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនាថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នាថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern។

ក្នុងសារទូរលេខអបអរសាទរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់គណៈបក្សពលកម្មនិងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការឆ្លើយតបនឹងវិបត្តិនិងជម្ងឺរាតត្បាតសកល Covid-19 ក្នុងអាណត្តិបេសកកម្មកន្លងទៅ ព្រមទាំងសម្ដែងនូវជំនឿជាក់ថា រដ្ឋាភិបាលនូវែលហ្សេឡង់ ក្រោមការដឹកនាំរបស់លោកស្រី Jacinda Ardern នឹងបន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា នឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលនូវែលហ្សេឡង់និងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់ឲ្យកាន់តែខ្លាំងក្លានាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top