• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យទីក្រុងហូជីមិញបន្តរក្សារឹងមាំនូវតួនាទីនាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

នាព្រឹកថ្ងៃទី១៥ តុលា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតបក្សភាគទីក្រុង ហូជីមិញលើកទី១១។

យោងតាមរបាយការណ៍នៅមហាសន្និបាត ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ទីក្រុងហូជីមិញនៅតែរក្សាបាននូវតួនាទីនាំមុខក្នុងខឿនសេដ្ឋកិច្ចជាតិ។ តាមការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងដំណាក់កាល២០១៥-២០២០សម្រេចបានចំនួន ៦,៤១% ស្រូបយក ២២,២% នៃទំហំសេដ្ឋកិច្ចរបស់ ប្រទេសទាំងមូល ហើយរួមវិភាគទាន២៧%នៃថវិការដ្ឋ។ ទីក្រុងហូជីមិញក៏ ជាមជ្ឈមណ្ឌលឧស្សាហកម្មនិងសេវាកម្មធំបំផុតក្នុងប្រទេសផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគទីក្រុងហូជីមិញ។ (រូបថត៖ VGP)


អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅមហាសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“កសាងទីក្រុងហូជីមិញឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ដែលអភិវឌ្ឍយ៉ាង ឆាប់រហ័ស ប្រកបដោយចីរភាព បន្តដើរតួនាទីនាំមុខក្នុងខឿនសេដ្ឋកិច្ចជាតិក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យានិងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងក្លានូវការអភិវឌ្ឍវប្បធម៌ សមភាពសង្គម លើកកំពស់សុខុមាលភាពសង្គម កសាងគ្រួសារសុភមង្គល។ ភារកិច្ចនេះរបស់ទីក្រុងធ្ងន់ធ្ងរពិតមែនតែត្រចះត្រចង់ណាស់។ ទីក្រុងហូជីមិញមានសក្ដានុភាពនិងឧត្តមភាពដែលគ្មាននៅកន្លែងផ្សេងណាមួយទេ ដូចជាប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការត្រួសត្រាយលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រីកចម្រើននិងសម្បូរទៅដោយសក្ដានុភាព ព្រមទាំងឧត្តមភាពក្នុងវិស័យ សំខាន់ៗដូចជាឧស្សាហកម្ម សេវាកម្ម កសិកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍និងទីក្រុងឆ្លាតវៃ”។

ក្នុងអាណត្តិ២០២០-២០២៥ បក្សភាគទីក្រុងហូជីមិញប្ដេជ្ញាចិត្តកសាង និងអនុវត្តកម្មវិធីលោតផ្លោះចំនួន៣លើវិស័យ៖ គ្រប់គ្រងទីក្រុង អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍធនធានមនុស្សនិងវប្បធម៌៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top