• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំអំពីដំណោះស្រាយអភិវឌ្ឍដំណាំ Macadamia

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា កម្រមានប្រភេទ ដំណាំផ្សេងណាមួយដែលក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ តម្លៃអាចកើនឡើងរហូតដល់២៥ដងហើយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ឆ្ងាយដាច់ស្រយាលប្រកបដោយប្រសិទ្ធភាពដូចដំណាំ Macadamia នោះ ឡើយ។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ nongnghiep.vn)


នាព្រឹកថ្ងៃទី២៩ កញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម កិច្ចប្រជុំដោយមូលបទ “លទ្ធផលនៃការអភិវឌ្ឍដំណាំ Macadamia នៅវៀត ណាមនាពេលកន្លងទៅ ទិសដៅនិងដំណោះស្រាយអភិវឌ្ឍនាពេល ខាងមុខ”។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា កម្រមានប្រភេទដំណាំផ្សេងណាមួយដែលក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ តម្លៃអាច កើនឡើងរហូតដល់ ២៥ ដងហើយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ ឆ្ងាយដាច់ស្រយាលប្រកបដោយប្រសិទ្ធភាពដូចដំណាំ Macadamia នោះឡើយ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមាគមន៍ដំណាំ Macadamia វៀតណាម ដោយបានខិតខំប្រឹងប្រែងស្រាវជ្រាវអភិវឌ្ឍប្រភេទដំណាំនេះនៅវៀតណាម។ លោកក៏បានក្រើនរំលឹកដល់បញ្ហារៀបចំតំបន់ដីធ្លីប្រកបដោយលក្ខណៈសមស្របនឹងការដាំដំណាំ Macadamia ក៏ដូចជា បញ្ហាស្វែងរកទីផ្សារលក់ចេញសម្រាប់ប្រភេទដំណាំនេះជាពិសេសគឺទីផ្សារ អន្តរជាតិផងដែរ។ ប្រការនេះនឹងសម្រេចថា គួរតែបង្កើនផ្ទៃដំណាំ Macadamia ឡើងប៉ុន្មានទៀតឲ្យបានសមស្រប ដើម្បីជៀសវាងស្ថានភាពលើសពីតម្រូវការ ព្រមទាំងធានាផលប្រយោជន៍សម្រាប់ប្រជាជននិងអ្នកដាំដំណាំ ផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ nongnghiep.vn)


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ដើម Macadamia ជាប្រភេទដំណាំដែលមានសក្ដានុភាពហើយនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល ប៉ុន្តែ ត្រូវ មានផែនការរៀបចំតំបន់ដាំដុះឲ្យបានសមស្រប ជំនួសឲ្យការដាំដំណាំដោយធម្មជាតិវិញ។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ត្រូវតែគ្រប់គ្រងជាទូទៅនូវការអភិវឌ្ឍដំណាំ Macadamia បន្ទាប់ពីការប្រកាសផែនការមេ។ រដ្ឋាភិបាល ក្រសួង តំបន់និងខេត្តត្រូវដាក់ចេញទិសដៅយ៉ាងជាក់លាក់។ ទីពីរគឺសហគ្រាស និងសមាគមន៍អភិវឌ្ឍដំណាំក៏ត្រូវចូលរួមកំណត់ទិសដៅទៀតផង។ ទីបីគឺចលនាការចូលរួមយ៉ាងសកម្មរបស់ប្រជាជននិងសហគ្រាស។ ខ្ញុំយល់ព្រមជាមួយការបង្កើតសហករណ៍អភិវឌ្ឍដំណាំ Macadamia ចាប់ពីការផលិតគ្រាប់រហូតដល់ការកែច្នៃ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top