• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide ពិភាក្សាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្រ្តីអូស្ត្រាតា្រលីលោក Scott Morrison

លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide និងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃទី ២០ ខែកញ្ញាបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទអំពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ នេះគឺជាការសន្ទនាលើកដំបូងរវាងថ្នាក់ដឹក នាំទាំងពីររូប ចាប់តាំងពីពេលលោក  Suga Yoshihide ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។

លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide  (រូបថត៖ AFP/TTXVN)


ក្នុងកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide បានមានប្រសាសន៍ថា សម្ព័ន្ធមិត្តរវាងជប៉ុននិងអាមេរិកគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ រីឯខ្លួនវិញ លោកប្រធានាធិបតីអាមេរិក Trump បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការអភិវឌ្ឍទំនាក់ទំនងសម្ព័ន្ធភាពរបស់គ្នាទៅវិញទៅមក។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Yoshihide ក៏បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាសហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាមួយចំនួន រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាឧបទ្វីបកូរ៉េខាងជើងផងដែរ។

នៅព្រឹកថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Scott Morrison លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បន្តសន្យាផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី រវាងបណ្តាប្រទេសមហាអំណាចនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក រួមមានប្រទេសជប៉ុន អាមេរិក និងអូស្រ្តាលី ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក  Abe Shinzo ធ្លាប់បានអនុវត្តនាពេលកន្លងមកផងដែរ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top