• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម


លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម
 

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម។
 
នៅក្នុងជំនួបនេះ លោកនាយករដ្ឋ មន្រ្តីបានផ្ទៀងស្តាប់និងផ្តល់ មតិ លើអនុសាសន៍ជាក់ស្តែងមួយចំនួនរបស់ Samsung វៀតណាម និងសម្តែងនូវគោលបំណងថា Samsung នឹងបន្តចាត់ទុកវៀតណាម ជាមូល ដ្ឋានផលិតកម្មយុទ្ធសាស្រ្តរបស់ខ្លួននៅលើពិភពលោក ជាពិសេសក្នុងបរិបទដែលកិច្ចព្រមព្រៀង CPTPP និង EVFTA បាន​ចូលជាធរមាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញសង្កត់ធ្ងន់ថា រដ្ឋាភិ បាលវៀតណាម ប្តេជ្ញា​បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង ក្នុងនោះមាន Samsung ធ្វើការវិនិយោគនិងបើកទូលាយ​អាជីវកម្មនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏បានលើកទឹកចិត្តនិងផ្តល់​អាទិភាពដល់គម្រោងនានា ដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត អភិបាលកិច្ចទំនើប ដោយមានតម្លៃបំពេញបន្ថែមខ្ពស់ ជាដើម។
 
អញ្ជើញជាការឆ្លើយតបលោក Choi Joo Ho  បានជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់ Samsung វៀតណាមក៏ដូចជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍនាពេលអនាគត ព្រមទាំងសម្តែងនូវគោល​បំណង​ថា រដ្ឋាភិបាលក្រសួងស្ថាប័ននានារបស់វៀតណាមនឹងបន្តយកចិត្តទុកដាក់ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បី​ក្រុមហ៊ុនរបស់លោក អាចចូលរួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចរបស់ វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top