• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់តម្លៃវប្បធម៌ បង្កើតប្រភពធនធានផ្ទៃក្នុង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយជោគជ័យ

សន្និសីទវប្បធម៌ជាតិបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ។ អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីនិងមានបទថ្លែងមតិដឹកនាំសំខាន់នៅក្នុងសន្និសីទនេះ។
 

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និសីទវប្បធម៌ជាតិ (រូបថត៖ VOV)


អញ្ជើញចូលរួមក៏មានប្រធានរដ្ឋ លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong ផងដែរ។

របាយការណ៍នៅក្នុងសន្និសីទបានចែងយ៉ាងច្បាស់ថា វប្បធម៌វៀតណាមគឺជាលទ្ធផលពីរាប់ពាន់ឆ្នាំនៃការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិតនិងការតស៊ូដើម្បីកសាង និងការពារប្រទេសជាតិ។ វប្បធម៌វៀតណាមបានបណ្តុះឡើងព្រលឹងវិញ្ញាណ និងភាពអង់អាចក្លាហានរបស់វៀតណាម បំភ្លឺប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ។ ក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មីប្រទេសជាតិ តម្លៃសីលធម៌ប្រពៃណីត្រូវបានរក្សាទុក ផ្សព្វផ្សាយ និងផ្លាស់ប្តូរថ្មីតាមទិសដៅសមស្របនឹងសេដ្ឋកិច្ចទីផ្សារ និងសមាហរណកម្មអន្តរជាតិ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីវប្បធម៌ និងតែងតែយកចិត្តទុកដាក់ដល់ការងារបង្កើតវប្បធម៌ក្នុងបុព្វហេតុរំដោះប្រជាជាតិនិងកសាងប្រទេសជាតិ៖ “វប្បធម៍ គឺជាមូលដ្ឋានគ្រឹះស្មារតីនៃសង្គម ទាំងជាគោលដៅនិងជាកម្លាំងផ្ទៃក្នុង ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ត្រូវកំណត់ការអភិវឌ្ឍ វប្បធម៌ស៊ីសង្វាក់គ្នា និងភាពសុខដុមរមនា ជាមួយនឹងកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម  ជាការតម្រង់ទិសជាមូលដ្ឋាននៃដំណើរការកសាងសង្គមនិយមនៅវៀតណាម ដែលបង្ហាញពីឧត្តមភាពនៃរបបរបស់យើង។ និយាយឲ្យស៊ីជម្រៅនិងខ្លីដូចប្រសាសន៍របស់លោកប្រធានហូជីមិញគឺ “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រទេសជាតិបោះជំហានទៅមុខ”! វប្បធម៌ដែលយើងកសាងគឺជាវប្បធម៌ជឿនលឿន ដែលបង្កប់ដោយអត្តសញ្ញាណជាតិជាមួយនឹងខ្លឹមសារស្នូលនៃឯករាជ្យជាតិនិងសង្គមនិយម។ លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញដើរតួនាទីនាំមុខក្នុងជីវិភាពខាងស្មារតីនៃសង្គម តបស្នងមរតកប្រពៃណីវប្បធម៌ដ៏ល្អរបស់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ជ្រើសរើសស្រូបនូវសមិទ្ធិផលនិងបរិបូរណ៍វប្បធម៌របស់ពិភពលោក ខិតខំកសាងសង្គមស៊ីវិល័យ និងតម្លាភាព ដើម្បីផលប្រយោជន៍ពិតប្រាកដ និងតម្លៃមនុស្ស ប្រកបដោយចំណេះដឹង សីលធម៌ខ្ពស់ កាយសម្បទា របៀបរស់នៅ និងសោភ័ណភាព”។

ដោយបានលើកច្បាស់ថា ការអភិវឌ្ឍន៍វប្បធម៌គឺជាបញ្ហាសំខាន់មួយ ដែលជាខ្លឹមសារលេចធ្លោនៅក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៣ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើថា ក្រសួង ស្ថាប័ន សាខា និងវិស័យវប្បធម៌ទាំងមូលបន្តជម្រុញស្មារតីស្នេហាជាតិរឹងមាំ ភាពជឿជាក់លើខ្លួនឯង សាមគ្គីភាព និងបំណងប្រាថ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិសម្បូររុងរឿង សុភមង្គល ពង្រីកនូវតម្លៃវប្បធម៌ បង្កើតប្រភពធនធានផ្ទៃក្នុងនិងកម្លាំងចលករដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រទេសនៅឆ្នាំ ២០២៥ ឆ្នាំ ២០៣០ ចក្ខុវិស័យឆ្នាំ ២០៤៥ ដែលកំណត់ដោយមហាសន្និបាតបក្សលើកទី ១៣៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top