• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកម្រិតផ្លូវជាតិដែលតភ្ជាប់ខេត្ត Binh Phuoc ជាមួយប្រទេសកម្ពុជា

សំណង់នេះមានប្រវែង១២,៥គីឡូម៉ែត្រក្នុងដើមទុនសរុបចំនួន៤៥០ ពាន់លានដុង (ស្មើជាង១៩,៤លានដុល្លាអាមេរិក) ហើយនឹងត្រូវបានដាក់ឲ្យ ប្រើប្រាស់នាដើមឆ្នាំ២០២០តាមការគ្រោងទុក។

(រូបថត៖ baobinhphuoc.com.vn)


នាថ្ងៃទី២១ កញ្ញា គណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានបើកការដ្ឋានសាងសង់គម្រោងការណ៍លើកកម្រិតនិងពង្រីកខ្សែផ្លូវជាតិ លេខ១៣ ពីផ្លូវចែកជាបី Loc Tan រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ស្រុក Loc Ninh ដែលជាប់នឹងប្រទេសកម្ពុជា។

សំណង់នេះមានប្រវែង១២,៥គីឡូម៉ែត្រក្នុងដើមទុនសរុបចំនួន ៤៥០ ពាន់លានដុង (ស្មើជាង ១៩,៤ លានដុល្លាអាមេរិក) ហើយនឹងត្រូវបានដាក់ឲ្យ ប្រើប្រាស់នាដើមឆ្នាំ២០២០តាមការគ្រោងទុក។

បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់សំណង់ពោលខាងលើនឹងឆ្លើយតបនឹងតម្រូវការធ្វើចរាចរណ៍ ដោះដូរពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចសំខាន់ ភាគខាងត្បូងជាមួយតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Hoa Lu ដែល ជាប់នឹងប្រទេសកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top