• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាត្រីសម្តែងពិសេស “អាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាម”


 ទិដ្ឋភាពនៃរាត្រីសម្តែងម៉ូតអាផាយវៀតណាម
 

កម្ម​វិធីនេះរៀបចំឡើងដោយមជ្ឈឹមសម្ព័ន្ធនារីវៀតណាមនិងក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
 
កម្ម​វិធី​សម្តែង “អាវផាយ- បេតិក ភ័ណ្ឌវប្បធម៌វៀតណាម” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៨ ខែមិថុនា នៅមណ្ឌល​ជាតិពិសេស Van Mieu - Quoc Tu Giam (នៃទីក្រុងហាណូយ) ដោយណែនាំដល់សាធារណជន នូវសម្រាំង​ចំនួន ២១ ជាមួយនឹង អាវ ផាយ ជាង ១០០០ របស់អ្នករចនាម៉ូត ២១ នាក់នៅក្នុងប្រទេស។ កម្ម វិធីនេះរៀប​ចំឡើងដោ​យ​មជ្ឈឹម សម្ព័ន្ធនារីវៀតណាម និងក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
 
នៅរាត្រីសម្តែង​នេះ សាធារណជនបានទស្សនានូវរូបភាពនិងសម្រស់នៃបេតិកភ័ណ្ឌវប្បធម៌ចំនួន ២១ របស់ វៀតណាម​ដែល​ត្រូវបានអង្គការ UNESCO ទទួលស្គាល់ និងត្រូវបានអ្នករចនាម៉ូតស្លៀកសំលៀកបំពាក់ រចនាឡើង​នូវសម្រស់​អាវផាយពោរពេញទៅ ដោយលក្ខណៈទំនើប និងបង្កប់សារដែលមានអត្ថន័យជាច្រើន។
 
យោង​តាមគណៈកម្មាធិការរៀបចំកម្មវិធី តាមរយៈការច្នៃប្រឌិតសិល្បៈរបស់អ្នករចនា ពិតណាស់​ថាកម្មវិធីនឹង​ចូលរួម​ចំណែកក្នុង​ការកំណត់អត្តសញ្ញាណនិងកំណត់​ទីតាំងរបស់អាវ​ផាយវៀត​ណាម ដែលជាបេតិកភណ្ឌ​វប្បធម៌​អរូបីរបស់​វៀតណាម ជារូបភាពតំណាងរបស់ប្រជាជាតិវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top