• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការពិគ្រោះយោបល់របស់អ្នកជំនាញការ ក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច

លោក Vuong Dinh Hue ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចង់ផ្ទៀងស្ដាប់ក្រុមពិគ្រោះយោបល់អំពី​សេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីក្រុមផ្ដើមគំនិតច្នៃប្រឌិតវៀតណាម អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការនានា សំ​ដៅ​បន្តសុក្រិតនិងបំពេញបន្ថែមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួប
សាស្ត្រាចារ្យ Andreas Hauskrecht (រូបថត៖ chinhphu.vn)


រដ្ឋាភិបាលវៀតណាមជានិច្ចកាលគោរពការពិគ្រោះយោបល់របស់អ្នកជំនាញការក្នុងការប្រតិបត្តិម៉ាក្រូសេដ្ឋកិច្ច​។​ នេះជាការអះអាងរបស់ឧបនាយក រដ្ឋមន្រ្តីលោក Vuong Dinh Hue ក្នុងជំនួបជាមួយសាស្ត្រាចារ្យ Andreas Hauskrecht ជាអ្នកជំនាញការហិរញ្ញវត្ថុសាធារណៈនៃមហាវិទ្យាល័យអាជីវកម្ម Kelley ចំណុះសកលវិទ្យាល័យ Indiana អាមេរិក នាថ្ងៃទី១៣ មីនា។

លោក Vuong Dinh Hue ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចង់ផ្ទៀងស្ដាប់ក្រុមពិគ្រោះយោបល់អំពីសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រី ក្រុមផ្ដើមគំនិតច្នៃប្រឌិតវៀតណាម អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការនានា សំដៅបន្តសុក្រិតនិងបំពេញបន្ថែមគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម។ ដោយហេតុនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue មានគោលបំណងថា សាស្ត្រាចារ្យ Andreas Hauskrecht នឹងវាយតំលៃដោយបរានុម័ត ចំពោះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម តាមនោះ ផ្ដល់អនុសាសន៍ស្ដីពី គោលនយោបាយហិរញ្ញវត្ថុ រូបិយវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top