• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០


 រដ្ឋសភាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០ (រូបថត៖ quochoi.vn)
 

ក្នុង​ក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋ​សភា​បានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្ត ស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២០។ តាមនោះ វៀត​ណាម​ខិតខំប្រឹង ប្រែងសម្រេចបាននូវកំណើន GDP ប្រមាណ៦,៨% នាឆ្នាំ២០២០ ក្នុងនោះធានា ភាពសុខ​ដុមរវាងគោលដៅកំណើននិងការគ្រប់គ្រងអតិផរណា ធានាតុល្យភាព សេដ្ឋកិច្ច រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និងដោះស្រាយបញ្ហាសង្គមនានា។
 
បន្ទាប់​នោះ រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យលើសេចក្ដីព្រាង ច្បាប់​វិនិយោគ​តាម​យន្តការ​ភាព​ជាដៃ​គូរ​វាង​រដ្ឋនិងឯកជន (PPP)។ ច្បាប់ PPP នឹងរួមចំណែកបំពេញរបៀបរបបសេដ្ឋកិច្ចទីផ្សារ អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់ ប្រទេសជាតិ ហើយធានាលក្ខណៈគតិយុត្តប្រកបដោយស្ថិរភាព លើកកំពស់ ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ លក្ខណៈអាចធ្វើបាននៃគម្រោង PPP ក្នុងរយៈពេល យូរអង្វែង។ រដ្ឋមន្រ្តី​ក្រសួង​ផែន​ការ​និង​វិនិយោគ​លោក Nguyen Chi Dung បាន អោយដឹងថា៖
 
“ត្រូវតែកសាងច្បាប់ដែលមានតម្លៃខាងគតិយុត្តខ្ពស់ស្ដីពីសកម្មភាពវិនិ យោគ PPP ហើយធានា​អោយ​បទ​បញ្ញត្តិ​នៃ​ច្បាប់នេះ សមស្របនឹងការសន្យា អន្តរជាតិស្ដីពីវិនិយោគ ពាណិជ្ជកម្ម គោរពគោល​ការណ៍​សេដ្ឋកិច្ច​ទីផ្សារ​ យ​ក​​ផលប្រយោជន៍របស់ប្រជាជន រដ្ឋ និងវិនិយោគិនជាស្នូល។ បង្កើតយន្តការអនុវត្ត គម្រោង ជ្រើស​រើស​វិនិយោគិន​​ដោយមានលក្ខណៈបើកចំហរ តម្លាភាព ប្រសិទ្ធ ភាពនិងសាមញ្ញ។ ទាក់ទាញជាអតិបរមា​និង​ប្រើ​ប្រាស់​ប្រកបដោយប្រសិទ្ធភាព នូវប្រភពធនធាននៃតំបន់សេដ្ឋកិច្ចឯកជន ក៏ដូចជារបស់រដ្ឋក្នុងគម្រោង PPP សំដៅ​បង្កើតកម្លាំងចលករថ្មីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”។
 
នាព្រឹកថ្ងៃ​ដដែល រដ្ឋសភាក៏បានស្ដាប់របាយការណ៍ត្រួតពិនិត្យលើសេចក្ដី ព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម​នូវមាត្រាមួយ​ចំនួន នៃច្បាប់សំណង់ និង ច្បា​ប់ទំនប់ ​ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top