• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich ទទួលជួបសវនាការជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ក្នុងឱកាស រំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងប៉ូលីសសមុទ្រវៀតណាមផងដែរ។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ qdnd.vn)


នាថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហាណូយ នៅក្នុងជំនួបសវនាការជាមួយ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋ អាមេរិកដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ក្នុងឱកាសរំលឹកខួបលើកទី ២៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងប៉ូលីសសមុទ្រវៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Robert O’Brien បានអះអាងថា អាមេរិកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រចំពោះប្រទេសវៀតណាមមួយប្រកបដោយភាពខ្លាំងមាំមួន ឯករាជ្យភាព វិបុលភាព និងដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top