• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាវ កម្ពុជានិងឥណ្ឌូនេស៊ីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទររដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
 

តាមជំនួបទូរស័ព្ទនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើជ្រុងជ្រោយ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។

ក្នុងឱកាសដែលលោក Bui Thanh Son ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម នៅថ្ងៃទី ៩ ខែមេសា ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទររដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។ តាមជំនួបទូរស័ព្ទនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើជ្រុងជ្រោយ ចីរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។

រដ្ឋមន្រ្តីទាំងពីររូបបានឯកភាព បន្តកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងជាន់ខ្ពស់និងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម - កម្ពុជា (នាខែធ្នូ ឆ្នាំ២០២០)។ ទន្ទឹមជាមួយគ្នានោះ ពង្រីកប្រកប ដោយប្រសិទ្ធភាពរាល់យន្តការពិគ្រោះយោបល់រវាងក្រសួងទាំងពីរ និងលើកកម្ពស់ការគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានសន្យាថានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាក្នុងតំបន់និងអន្តរជាតិ ដែលក្នុងនោះ វៀតណាមគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរៀបចំដោយជោគជ័យកិច្ចប្រជុំកំពូល GMS-7, ASEM-13 និងតួនាទីជាប្រធានអាស៊ាន ២០២២។

នៅថ្ងៃដដែលនោះ រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទរផងដែរលោករដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ផងដែរ។ នៅក្នុងជំនួបតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។

នៅថ្ងៃទី ៩ ខែមេសានេះផងដែរ រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno L.P Marsudi ។ ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម រួមចំណែកជំរុញការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតការ បង្កើនកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលគាំទ្រគ្នាទៅវិញទៅមកក្នុងការទទួលប្រភពវ៉ាក់សាំងដែលមានសុវត្ថិភាព ក៏ដូចជាលើកកម្ពស់កិច្ច សហប្រតិបត្តិការនិងការសម្របសម្រួលក្នុងអាស៊ាន និងយន្តការសហប្រតិបត្តិការពហុភាគីដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top