• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា

នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលជួបធ្វើសវនាការ និងសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
 

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អញ្ជើញចូលជួបធ្វើសវនាការនិងសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ

ក្នុងជំនួបនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបានជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន នឹងរួមចំណែកជាវិជ្ជមានជាច្រើនដល់ទំនាក់ទំនងមិត្តភាពនិងអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងរដ្ឋសភាវៀតណាម។  ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញា រក្សាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោមបាវចនា “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងយូរអង្វែង”  ហើយនឹងបញ្ជានែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សម្របសម្រួលយ៉ាងស្អិតរមួតជាមួយដៃគូនានារបស់វៀតណាម ដើម្បីឈានទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពរាល់កិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាងទៀត ជាពិសេសលើវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងក្នុងវិស័យកិច្ចសហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  ព្រមទាំងវិស័យជាច្រើនទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top