• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មេដឹកនាំបណ្តាប្រទេសផ្ញើសារលិខិតអបអរសាទរថ្នាក់ដឹកនាំវៀតណាម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលមួយចំនួនទៀត ទើបបានសភាអនុម័តតែងតាំងតំណែង (រូបថតៈ TTXVN)
 

ក្នុងឱកាសដែលរដ្ឋសភាវៀតណាមបានបោះឆ្នោតនិងអនុម័តការតែងតាំងតំណែងថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋសភា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាបានផ្ញើសារលិខិតអបអរសាទរផងដែរ។

សារលិខិតអបអរសាទរផ្ញើជូនប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Nguyen Xuan Phuc រួមមាន៖ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah; មហាក្សត្រីចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង Elizabeth II; ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង Moon Jae In; ប្រធានាធិបតីបង់ក្លាដែស Abdul Hamid; ប្រធានាធិបតីនេប៉ាល់ Bidya Devi Bhandari ។

សារលិខិតអបអរសាទរដល់នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Pham Minh Chinh រួមមាន៖ ព្រះមហាក្សត្រនៃប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah; នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអ៊ីតាលី លោក Mario Draghi; នាយករដ្ឋមន្រ្តីបង់ក្លាដែសលោកស្រី Sheikh Hasina; នាយករដ្ឋមន្រ្តីនេប៉ាល់ K. P. Sharma Oil។

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន Nurlan Nigmatulin ផ្ញើសារអបអរសាទរដល់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vuong Dinh Hue។

ក្នុងឱកាសលោក Bui Thanh Son ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ៨ ខែមេសា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ប្រាក់សុខុន និងរដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក Saleumxay Kommasith បានផ្ញើរសារអបអរសាទរ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top