• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិ Ireland “សាងពណ៌បៃតង” ក្រុងហាណូយ

នាឱកាស​អបអរសាទរ​អនុស្សាវរីយ៍​​​១០ឆ្នាំ​ យុទ្ធនាការ​​​សាង​ពណ៌បៃតង​សកល​លោក​​របស់​ Ireland ស្ថាននាម​​​ល្បី​ឈ្មោះ​​ជាង​១០០កន្លែង​ នៅ​ប្រទេស​​ជាង​​៥០​​ដូចជា៖ ​អគារ​ Empire State នៅ​ New York សាលា​ក្រុង​ឡុង​​ដ៍ មហា​កំពែង​​ចិន ក៏​​ប្រែ​ជា​ពណ៌​បៃតង​។ សម្រប់​នឹង​​ព្រឹត្តិការណ៍​នេះ លើ​សកល​លោក​​ ប្រាង្គ​ប្រាសាទប៊ុត (But) ​នៅ​បឹង​ហ្វាងគីម​ (Hoan Kiem) បាន​​មិត្ត​​ Ireland សាង​ពណ៌​បៃ​តង​​​ស្រស់។ រូបភាព​​ក្រុ​ង​ហាណូយ​ “សាង​​ពណ៌បៃតង” បាន​នាំ​ចូល​ផ្សព្វ​ផ្សាយ​​​​ទេសចរណ៍ ​នៃ​យុទ្ធនាការ​​ផ្សព្វផ្សាយ​​សកលលោក​។​

អញ្ជើញ​ចូល​រួម​ពិធី​ថ្ងៃបុណ្យ​យុទ្ធនាការ​សាង​ពណ៌បៃតង​តាម​ក្រុង​ ដឹក​នាំដោយ​ស្ថាន​ទូត​ Ireland ប្រចាំ​​នៅ​វៀតណាម​ និង សមាគម​មិត្ត​ Ireland  រៀ​បចំ​ឡើង​​ យើង​ខ្ញុំមានការ​​ភ្ញាក់​​ផ្អើល​។ នេះជា​​ថ្ងៃបុណ្យ​ដែល​មិត្ត​យុវវ័យ​វៀតណាម​ព្រួត​​ដៃ​បង្ហាញពី​បំណង​សន្តិភាព​ និង មិត្ត​ភាព ​រវាង​ប្រទេសទាំង​ពីរ​ Ireland ​និង វៀតណាម​។ ខ្ញុំ​ឃើញ​ពណ៌​បៃតង​ដណ្តប់​ផ្ទៃមេឃ​ សម្រប់​នឹង​ភ្លេងតន្រ្តី​​ប្រពៃណី​ Ireland  លាន់​ឮ​​កណ្តាល​វិថី​ថ្មើ​រ​ជើង​ ធ្វើ​ឱ្យ​រំជួល​​​ទឹក​ចិត្ត​អ្នក​ចូល​រួម​។​

លោក​ស្រី​ Cait Moran ឯកអគ្គរដ្ឋទូត​ Ireland អះអាង​ថា៖ “​អាកាស​ធាតុ​នៅ​ក្រុ​ង​ហាណូយ​ ក៏ប្រហាក់ប្រហែល​​ដូច​ Ireland ហើយ​ប្រជាជន​ Ireland កំពុង​រស់​នៅ​​ក៏ដូចជា​ធ្វើការ​នៅទីនេះ សុទ្ធតែ​​ទទួល​បាន​អារម្មណ៍​ប្តូរ​រដូវ​កាល​​នៅ​​ក្រុង​ហា​ណូយ​​។ ឆ្នាំ​នេះ ប្រាង្គ​​ប្រាសាទ​ប៊ុត (But) នៅ​បឹង​ហ្វាងគីម​ (Hoan Kiem) ​ក៏ដូចជា​សំណង់គំរូ​​ទាំង​១០០ នៅ​​ប្រទេសជាង​៥០​​លើសកល​​លោក​ ប្តូរពណ៌​បៃតង​​នាថ្ងៃ​បុណ្យ​ Pattrick -​ បុណ្យ​ជាតិ​ Ireland។ នេះ​ជា​ឆ្នាំ​លើកទី​បី បន្តបន្ទាប់​ក្រុង​ហាណូយ​​​ចូល​រួម​ “យុទ្ធនាការ​​​សាង​ពណ៌​បៃតង​​សកលលោក​” របស់​ Ireland។ ប្រការ​​នេះ បង្ហាញ​ពី​ទំនាក់​ទំនង​សហប្រតិបត្តិការ​មិត្ត​ភាព​​កាន់តែ​ស៊ី​ជម្រៅ ​រវាង​ Ireland និង វៀតណាម​។​

ទិវា​បុណ្យ​ Patrick - ថ្ងៃបុណ្យជាតិ​ Ireland ជា​ពិធី​បុណ្យ​ទាន​​ពិសេស​ចំពោះ​ប្រជាជន​មានដើមកំណើត​​ Ireland ៧០​លាន​​នាក់​ និង មិត្ត​ភក្តិ​​លើសកល​លោក​។ ចាប់​​ពី​ឆ្នាំ​២០១០ ផ្តួច​ផ្តើម​គំនិត​មួ​យ​មាន​ឈ្មោះ​ថា​ “យុទ្ធនាការ​​សាង​ពណ៌បៃតង​របស់​ Ireland” បាន​ក្លាយ​ជា​យុទ្ធនាការ​​​សកលលោក​មួយ​ តាម​នោះ​ស្ថាននាម​​​ល្បី​ឈ្មោះ​លើ​សកល​​លោក ​បានសាងទៅដោយ​​ “ពណ៌បៃតង​” ដើម្បី​​អបអរសាទរ​ទិវាបុណ្យ​ជាតិ​ Ireland។
 



ភ្ញៀវ​ទេសចរ​អន្តរជាតិ​ មកជាមួយ​​វិថី​ថ្មើរ​ជើង​ ជុំ​វិញ​បឹង​ហ្វាង​គីម (Hoan Kiem) ​ទីកន្លែងប្រារព្ធ​​ព្រឹត្តិការណ៍​សាង​​ពណ៌​បៃតង​ក្រុង​។


 ប្រាង្គប្រាសាទប៊ុត (But) ​​ក្រុ​ងហាណូយ ​បាន​អុជ​ពន្លឺ​បៃតង​ក្នុង​ថ្ងៃ​ “សាង​ពណ៌​បៃតង​​ទីក្រុង​”។​


 មិត្តភក្តិ​​វៀតណាម​ និង អន្តរជាតិ ​រួម​គ្នា​ពិសោធន៍ស្វែង​យល់​​ល្បែង​​ ចង្វាក់​រាំ​​ប្រពៃណី​របស់​ Ireland។


 មួក​ពណ៌បៃតង ​បង្ហាញពី​មិត្ត​ភាព​ប្រពៃណី​ រវាង​វៀតណាម​ - Ireland ក្នុង​ថ្ងៃបុណ្យ​សាង​​បៃតង​​ទីក្រុង​។​


 សៀវ​ភៅ​ អំណោយ​ នឹង​ជូន​ដល់​ភ្ញៀវ​ទេសចរ ​អញ្ជើញ​មកចូល​រួម​ដល់​ស្តង់​ទំនិញ​​ក្នុង​ថ្ងៃ​បុណ្យ​​សាង​ពណ៌បៃតង​ទីក្រុង​។


 សៀវ​ភៅបង្ហាញពីការសិក្សា និង ស្វែងយល់​​អំពី​ទឹកដី​ Ireland ទាក់ទាញ​និស្សិត​​ចូល​មក​ទស្សនា​។​


 មិត្ត​យុវវ័យ ​ពេល​ចូល​រួម​​ទិវា​បុណ្យ​នឹង​​បាន​ជូន​ sticker បង្ហាញ​ទឹក​ចិត្ត​មិត្ត​ភាព ​រវាង​ប្រទេសទាំងពីរ​វៀតណាម​ - Ireland។


 មិត្ត​យុវវ័យ​ថតរូប ​និង check in ស្វែង​យល់​អំពី​​ទឹក​ដី​ Ireland។​


 ភ្ញៀវទេសចរ​ឆ្លើយ​សំណួរ ​ស្វែង​យល់អំពី​ទឹក​ដី​ Ireland។


 ព្រួត​ដៃ​​​រាំ​ចង្វាក់ប្រពៃណី​ Ireland។​


 ចង្វាក់​រាំ​ជក់ចិត្ត​មនុស្ស​។​


 ក្រុម​តន្ត្រីប្រពៃណី Ireland សម្តែង​ទំនុក​ភ្លេង​​លន្លង់​លន្លោច​ គាប់ចិត្ត​អ្នក​ផង​។​


 ល្បែង​​លេង​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​រួម​ ខាង​ក្នុងពែង​​កែវ​ មាន​​សំណួរ​អំពីទឹកដី​ Ireland ភ្ញៀវទេសចរ​ឆ្លើយត្រូវ​​ ​នឹង​​ទទួល​បាន​កាដូ​។​


ស្តង់​ទំនិញ​នៃ​ក្រុម​មិត្ត​ Ireland ជាមួយ​នឹង​ល្បែង​​បោះកងរង្វង់​​ចូល​ដប។


 មិត្ត​ភក្តិ​ចូល​រួម​ល្បែង​បោះ​កងរង្វង់​ ​​ទទួល​​រង្វាន់​។​


 ភាព​សប្បាយ​ចិត្ត​នៃភ្ញៀវ​ទេសចរ​ ពេល​ពិសោធន៍​​​ល្បែង​លេង​។

 

 ឆ្នាំ​នេះ អបអរ​ខួប​អនុស្សាវរីយ៍​​​១០​ឆ្នាំ​ យុទ្ធនាការ​​​សាងពណ៌​បៃតង​សកលលោក​​របស់​ Ireland នាម​ស្ថានល្បីឈ្មោះ​​ជាង​១០០​កន្លែង​ នៅប្រទេស​​ជាង​៥០​​ប្រទេស​ ដូចជា​៖ Empire State នៅ​ក្រុង​ New York សាលា​ក្រុង​​ឡុង​ដ៍​ មហាកំពែង​ចិន ក៏ប្តូរ​ទៅ​ពណ៌បៃតង​។ សម្រប់​នឹង​ព្រឹត្តិការណ៍​នេះ លើសកលលោក​ ប្រាង្គប្រាសាទ​ប៊ុត​ (But) នៅ​បឹង​ហ្វាងគីម​ (Hoan Kiem) ​ដណ្តប់ទៅ​ដោយ​ពណ៌​បៃតង​​​ស្រស់​ នា​ឱកាល​បុណ្យ​ជាតិ​ Ireland។

ចូល​រួម​ “ទិវា​ Ireland” ប្រជាជន​​ក្រុង​ហាណូយ​ បាន​ពិសោធន៍​​ពិធី​បុណ្យ​វប្បធម៌​មួយ​ អឹកកធឹក​ ពោរ​ពេញ​ទៅ​ដោយ​​​​​ពណ៌​សម្បុរ ​តាម​រយៈ​នោះ​ក៏​យល់​បន្ថែម​​អំពីទឹក​ដី​ ប្រជាជន​ វប្បធម៌​ Ireland។ ប្រការ​ពិសេស​នៅទីនេះ​ គឺ​ក្រុម​ “មិត្ត​ Ireland”​ នៅ​វៀតណាម​​សុទ្ធតែ​ជានិស្សិត​​វ័យក្មេង ​របស់​ក្រុ​ងហាណូយ​។ ពួកគាត់​បាន​​តភ្ជាប់​ទឹក​ចិត្ត​មិត្តភាព​វៀតណាម​ និង Ireland ដោយ​របៀប​ចំណាប់​​អារម្មណ៍​មួយ​ តាម​រយៈ​ស្តង់​ទំនិញ​ជាមួយ​​នឹង​​ល្បែង​កម្សាន្ត​។ ភ្ញៀវ​អញ្ជើញ​មក​​ចូល​រួម​ព្រឹត្តិការណ៍​​នេះ  តែង​បាន​ផ្តល់​នូវ​​​សំបុត្រ​​ដើម្បី​​រួម​​ប្រាស្រ័យ​ ពិសោធន៍​ល្បែង​ពិសេស​​​ដូច​ជា៖ ពិសា​ផ្លែ​​ប៉ូម​រហ័ស​ ផ្លុំ​គ្រាប់​ស៊ុត​ រាំ​​ចង្វាក់​ Ireland ឆ្លើយ​សំណួរ​អំពី​វប្បធម៌​ Ireland និង​ ថតរូប​ជាមួយ​នឹង​ទឹក​ដី ដែល​មាន​និមិត្តរូប​ស្លឹកស្មៅ Shamrock ​ជាដើម​។​

ពិសេស​ ក្រុម​តន្រ្តី​ប្រពៃណី​នៃ​សកលវិទ្យាល័យ​​ Cork (UCC Tradsoc) សម្តែង​ឈុត​ឆាក​តន្រ្តី​ និង របាំ​ឆ្នើម​បំផុត​នៃ​ប្រទេស​ Ireland នា​ព្រឹត្តិការណ៍​ “ទិវា​ Ireland” ព្រមទាំង​ពិធី​បើក​​អំពូល​ភ្លើង​ខៀវ​នៅ​ប្រាង្គប្រាសាទ​​ប៊ុត(But)។​

ចែក​​រំលែក​ចំណាប់​អារម្មណ៍​ ពេល​ចូល​រួមពិធី​សាង​ពណ៌​​បៃតង​ទីក្រុង​ មិត្ត​ង៉ុក​សើន (Ngoc Son) ​ឱ្យ​ដឹងថា៖ ពិធី​បុណ្យ​​​មិនត្រឹម​តែ​សាង​ពណ៌​បៃតង​ទីក្រុង​ហាណូយ​ នៅទាំង​ជា​ទីលាន​លេង​កម្សាន្ត​នៃ​ក្រុម​​តន្រ្តី​អស្ចារ្យ​ ជា​កន្លែង​​ប្រជាជន​វៀត​ណាម​ និង ​មិត្ត​ភក្តិ​អន្តរជាតិ​​ស្វែង​យល់​ អំពី​ Ireland ជា​ប្រទេស​និយាយ​ភាសា​អង់គ្លេស​​តែ​មួយ​គត់​​នៅ​​ទ្វីប​អ៊ឺរុប​ មាន​​សញ្ញា​ជាតិ​ពិណ​ Harp”៕​

 

 សាធារណរដ្ឋ​ Ireland បើក​​ស្ថានទូត​នៅ​ក្រុង​ហាណូយ​ នា​​ឆ្នាំ​២០០៥។ ពាណិជ្ជកម្ម​ ​រវាង​ប្រទេសទាំងពីរ​​សម្រេច​ប្រហែល​៥០០​លាន Euro ​។ ខាង​វិស័យ​ពាណិជ្ជកម្ម​​​អាទិភាព ​រវាង​វៀត​ណាម​ និង​ Ireland រួមមាន​៖ សិក្សា​អប់​រំ អាកាសចរណ៍​​ កសិកម្ម​ ថាម​ពល​ស្អាត​ បច្ចេកវិទ្យា​ និង ទូរគមនាគមន៍​​ បច្ចេកវិទ្យា​​សុខាភិបាល​។ រៀង​រាល់​​ឆ្នាំ ភ្ញៀវទេសចរ​ Ireland​ ជា​២៦,០០០នាក់​អញ្ជើញ​​មក​ទស្សនា​វៀតណាម​​​ និង សហគមន៍​ Ireland មួយ ប្រហែល​១០០០​នាក់​​ កំពុង​រស់នៅ​ និង​ ធ្វើការ​​នៅ​ប្រទេស​វៀតណាម ​ខាង​វិស័យ​សិក្សា​អប់​រំ​ និង អាជីវកម្ម​​។​

 

អត្ថបទ៖ ប៊ីច​វឹន​ រូបថត៖ ថាញ​យ៉ាង

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top