• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣៖ ដល់ឆ្នាំ២០២៥ វៀតណាមនឹងសម្រេចការកសាងរដ្ឋាភិបាលអេឡិចត្រូនិក

នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ នាព្រឹក ថ្ងៃទី២៧ មករា បណ្ដាប្រតិភូបានពិភាក្សាអំពីដំណោះស្រាយដើម្បីអនុវត្តគោល ដៅរយៈពេលខ្លីដល់ឆ្នាំ២០២៥ ហើយដល់ឆ្នាំ ២០៣០ វៀតណាមក្លាយទៅជាប្រទេសមានឧស្សាហកម្មទំនើបនិងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់ ព្រមទាំង សម្រេចរួចរាល់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅឆ្នាំ២០២៥ផងដែរ។

លោក Dinh Tien Dung រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ។ (រូបថត៖ VOV)


ពិភាក្សាអំពីការកសាងនិងធ្វើឲ្យសុក្រិតនូវខឿនហិរញ្ញវត្ថុជាតិតាមទិសទំនើបដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពនោះ លោក Dinh Tien Dung រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានលើកមតិថា៖ “គោលដៅគឺដល់ឆ្នាំ២០២៥ យើងនឹងសម្រេចរួចរាល់នូវការកសាងរដ្ឋា ភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល នៅក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធ ដល់ហិរញ្ញវត្ថុជាតិ ឬហិរញ្ញវត្ថុសាធារណៈដូចជា វិស័យថវិការដ្ឋ ពន្ធគយ ភាគ ហ៊ុន និងវិស័យគ្រង់គ្រងដើមទុនរបស់រដ្ឋនៅសហគ្រាស”។

ចំណែកឯ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវមានយុទ្ធសាស្ត្រអភិវឌ្ឍ សេដ្ឋកិច្ចផ្អែកលើចំណេះដឹង (Knowledged-base economy) ក្នុងដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥។ លោកបានឲ្យដឹងថែមទៀតថា៖ “យុទ្ធសាស្ត្រត្រូវវាយតម្លៃយ៉ាងត្រឹមត្រូវចំពោះស្ថានភាពជាក់ស្ដែង ហើយ កំណត់ឲ្យបានច្បាស់នូវទស្សនៈស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ក៏ដូចជាទម្រង់គោលដៅ ជំហានលោតផ្លោះ និងទិសដៅអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើ ចំណេះដឹង ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅដែលបានដាក់ចេញផងដែរ។ នៅក្នុងយុទ្ធសាស្ត្រនេះចាំបាច់ត្រូវកំណត់ដំណើរការ ការបោះ ជំហាន និងដំណោះស្រាយឲ្យបានសមស្រប។ ដំបូងបង្អស់ផ្ដល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹងនៅក្នុងវិស័យមួយចំនួនដែលអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្របច្ចេកវិទ្យា នៅតាមទីក្រុងធំៗ និងវិស័យសេដ្ឋកិច្ច សំខាន់ៗ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top