• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច៖ សាមគ្គីភាពគឺជាប្រភពកម្លាំងជនជាតិ


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងមហាសន្និបាត 
 

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ សម័យប្រជុំបើកមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី ២ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅរដ្ឋធានីហាណូយ។

អញ្ជើញចូលរួមក្នុងអង្គប្រជុំនេះ មានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc, ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ រួមទាំងអ្នកតំណាងផ្លូវការជិត ១.៦០០ រូប ដែលតំណាង ឲ្យក្រុមជនជាតិភាគតិចទាំង ៥៤ ទូទាំងប្រទេសវៀតណាម។

ដោយប្រធានបទ “ស្ថិតក្រោមទង់ជាតិដ៏ត្រចះត្រចង់របស់បក្ស គ្រប់ជនជាតិ សមភាព សាមគ្គីភាព យោគយល់គ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីអភិវឌ្ឍជាមួយនឹងប្រទេសជាតិ” អង្គសន្និបាតជាឱកាសដើម្បីបក្សនិងរដ្ឋ ទទួលស្គាល់រាល់ការចូលរួមវិភាគទានដ៏ធំធេងរបស់ជនរួមជាតិជនជាតិភាគតិចក្នុងបុព្វហេតុលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អនុវត្តគោលនយោបាយជនជាតិភាគតិច កសាងនិងការពារប្រទេស រួមទាំងចូលរួមសមាហរណកម្មអន្តរជាតិទៀតផង។

អញ្ជើញថ្លែងនៅក្នុងអង្គសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖  “ត្រឹមតែស្រូបយកចំនួនតិចជាង ១៥% នៃចំនួនប្រជាជន ប៉ុន្តែជនរួមជាតិជាជនជាតិភាគតិច បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។ នៅក្នុងសង្គ្រាម ជ័យជំនះដ៏រុងរឿងជាច្រើន ហើយឈ្មោះវីរៈជនជាច្រើននៅតែរស់នៅជារៀងរហូតជាមួយយើងទាំងអស់គ្នា។  ក្នុងគ្រាសន្តិភាព បក្សនិងរដ្ឋវៀតណាម មានទម្រង់ជាច្រើន ដើម្បីលើកតំកើងអ្នកមានកិត្យានុភាពក្នុងចំណោមជនជាតិ ភាគតិច។ ទាំងនេះគឺជាអ្នកតំណាងឆ្នើម ប៉ុន្តែមិនគ្រប់គ្រាន់ទេដើម្បីវាយតម្លៃរាល់ការចូលរួមវិភាគទានលេចធ្លោរបស់ជនជាតិភាគតិចក្នុងការអភិវឌ្ឍភូមិ ស្រុកនិងប្រទេសជាតិនៅឡើយ។ អាចបញ្ជាក់បានថា សាមគ្គីភាពគឺជាប្រភពកម្លាំងនៃមហាជនជាតិវៀតណាមទាំងមូល”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ការវិនិយោគលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ គឺជាកត្តាមូលដ្ឋានដើម្បីធានានូវសាមគ្គីភាពជនជាតិទាំង មូល។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ អង្គការបក្សនិងអាជ្ញាធរ ពីថ្នាក់មជ្ឈឹម រហូតដល់ថ្នាក់មូលដ្ឋាន និងនៅតាមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ត្រូវមានទំនួលខុសត្រូវក្នុងការបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្និដ្ឋានរបស់ ការិយាល័យនយោបាយ ស្តីពីកិច្ចការជនជាតិភាគតិចក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top