• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតកោតសរសើរគំរូរៀនសូត្រឆ្នើមថ្នាក់ជាតិ


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងមហាសន្និបាត
 

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍ជំរុញការសិក្សាវៀតណាមបានរៀបចំមហាសន្និបាត ដើម្បីកោតសរសើរគំរូរៀនសូត្រឆ្នើមថ្នាក់ជាតិ សម្រាប់ដំណាក់កាល ២០១៦-២០២០។

អញ្ជើញថ្លែងមតិ នៅក្នុងមហាសន្និ បាត ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ការ ងារសិក្សារៀនសូត្រ ការកសាងសង្គមរៀនសូត្រនៅតាមមូលដ្ឋាន បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសន្ទស្ស ន៍អប់រំរបស់វៀតណាមនាពេលកន្លង មក។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានបំណថា នារយៈពេលខាងមុខនេះ ប្រព័ន្ធជំរុញការសិក្សាទាំងមូលគួរតែបន្តកសាងនិងលើកកម្ពស់គុណភាពនៃគំរូគ្រួសារ វង្សត្រកូល សហគមន៍ និងគំរូសិក្សារៀនសូត្រ។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមថា គណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ គួរផ្តោតការយកចិត្តទុកដាក់សម្រាប់វប្បធម៌ សម្រាប់ការអប់រំ ដើម្បីលើកកម្ពស់បុព្វហេតុសង្វាត់រៀនសូត្រ។ ការយកចិត្តទុកដាក់នេះ មិនត្រឹមតែត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរតាមរយៈកិច្ចប្រជុំនានាប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតត្រូវបានបង្ហាញ នោះគឺការដឹកនាំ ជាការចំណាយប្រភពធនធាន ហើយសំខាន់បំផុត លៃទុកការគោរពសក្តិសមចំពោះការកោតសរសើរបុគ្គលគំរូ ដែលធ្វើល្អក្នុងចលនាលើកកម្ពស់ការសិក្សារៀនសូត្រ”។

នៅក្នុងមហាសន្និបាតនេះក៏បានប្រគល់រង្វាន់សម្រាប់បុគ្គល់ចំនួន ២៩៤ នាក់ ដែលតំណាងឱ្យក្រុមគ្រួសារ វង្សត្រកូល និងសហគមន៍ដែលជាអង្គភាពឆ្នើមក្នុងការសិក្សារៀនសូត្រ ក៏ដូចជា បំផុសចលនា សិក្សារៀនសូត្រដំណាក់កាល ២០២១-២០២៥ ទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top