• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្ម

អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះ រាល់លទ្ធផលដែលសមូហភាពនិងបុគ្គលនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

នាព្រឹកថ្ងៃទី២៩ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវមហា សន្និបាតប្រឡងប្រណាំងស្នេហាជាតិផ្នែកពាណិជ្ជកម្មនិងឧស្សាហកម្មលើកទី៣។ អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅទីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះ រាល់លទ្ធផលដែលសមូហភាពនិងបុគ្គលនៃផ្នែកឧស្សាហកម្មនិងពាណិជ្ជ កម្មវៀតណាមទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានឈានមុខគេក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបើកឱកាសដ៏ធំមួយសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគ​វៀតណាម។ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានលើកច្បាស់ថា៖

“បន្តអភិវឌ្ឍគំរូអាជីវកម្មថ្មីដោយឈរលើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ហើយលើកកំពស់លទ្ធភាពចូលរួមខ្សែ សង្វាក់តម្លៃសកលនិងតំបន់។ ក្រៅពីនោះ ឆ្លៀតយកលក្ខណៈ បើកចំហផ្នែក ពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័សនិងជ្រាលជ្រៅនូវវិស័យឧស្សាហកម្មមូលដ្ឋានមួយចំនួនដែលយើងមានប្រៀបខ្លាំងប្រកួតប្រជែង សំដៅទទួលយកផលប្រយោជន៍ខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top