• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧


ទិដ្ឋភាពនៃកិច្ចប្រជុំ
 

ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីរៀបចំរាល់ជំហានចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានអះអាងថា ចំពោះមុខបញ្ហាប្រឈមជាច្រើន ដែលមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់និងទូទាំងពិភពលោកនោះ ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ អាស៊ានបាននិងកំពុងដំណើរសកម្ម ភាពយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ ជាមួយនឹងបាវចនា  “ភាពស្អិតរមួតនិងការឆ្លើយតប”។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរួមជាមួយបណ្តាប្រទេស ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជាការបន្តកសាងសហគមន៍ សហប្រតិបត្តិការដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស ពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងប្រទេសដទៃទៀត ទាំងក្នុងនិងក្រៅតំបន់។

នៅក្នុងកិច្ចប្រជុំនេះ តំណាងនានាបានផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗក្នុងតំបន់និងពិភពលោកដែលមានការយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top