• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅកម្ពុជាឡាវ ថៃនិងវៀតណាម

បណ្ដាជំនាញការនៃគណៈកម្មាធិការទន្លេមេគង្គ បានចេញការព្រមានពោលខាងលើកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងបរិបទដែលគ្រោះរាំងស្ងួតបានបណ្ដាលអោយនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងអំឡុងពេល​៦០​ឆ្នាំកន្លងទៅ។

នីវ៉ូទឹកនៃទន្លេមេគង្គដែលហូរឆ្លងកាត់ខេត្ត Nakhon Phanom ប្រទេសថៃបានធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងរយៈពេលច្រើនទសវត្សកន្លងទៅ (រូបថត៖ TTXVN)

ដល់ខែមករា ឆ្នាំ២០២០ ប្រទេសនានានៅតំបន់ទន្លេមេគង្គក្រោមរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម មានគ្រោះអាសន្នទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សកម្មភាពសាបព្រួសគ្រាប់ពូជ ដំណាំដាំដុះ និងផលិត កសិកម្ម។

បណ្ដាជំនាញការនៃគណៈកម្មាធិការទន្លេមេគង្គបានចេញការព្រមានពោលខាងលើកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ក្នុងបរិបទដែលគ្រោះរាំងស្ងួតបានបណ្ដាលអោយនីវ៉ូទឹកទន្លេមេគង្គធ្លាក់ចុះនៅកម្រិតទាបបំផុតក្នុងអំឡុងពេល ៦០ ឆ្នាំកន្លងទៅ។ តាមជំនាញការទាំងនេះបានចាត់ទុកថា ថៃនិងកម្ពុជានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងឡាវនិងវៀតណាម។ មូលហេតុគឺរដូវវស្សាឆ្នាំនេះខ្លីជាង ៥ សប្ដាហ៍បើធៀបនឹងឆ្នាំមុនៗ ដោយមកដល់យឺត២សប្ដាហ៍ ប៉ុន្តែបញ្ចប់មុន ៣ សប្ដាហ៍ ហើយរួមជាមួយបាតុភូត El Nino ក៏បណ្ដាលអោយសីតុណ្ហភាពកើន ខ្ពស់ខុសពីធម្មតាផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះរាំងស្ងួតនិងទឹកជំនន់នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាបានព្រមានថា ប្រជាជនដែលរស់នៅក្នុងតំបន់នេះអាចជួបប្រទះ នឹងការកង្វះខាតទឹកសម្រាប់សកម្មភាពប្រចាំថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top