• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពេលវេលា “មាស” ដើម្បីវិនិយោគទៅលើទីផ្សារបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម

ក្នុងក្របខ័ណ្ឌនៃសន្និសីទនិងពិព័រណ៍ឌីជីថលពិភពលោក (ITU Digital World 2020) ត្រូវបានក្រសួងព័ត៌មាននិងផ្សព្វផ្វាយវៀតណាម សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) រៀបចំឡើង, នាថ្ងៃទី ២១ ខែតុលានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាតាមប្រព័ន្ធអនឡាញក្រោមចំណងជើងថា " Why Vietnam?"។

ទិដ្ឋភាពនៃវេទិកា Why  Vietnam?" (រូបថត៖ VNA)


នេះជាវេទិកាមួយ ដើម្បីចែករំលែកអំពីយុទ្ធសាស្ត្រជាតិឌីជីថលរបស់វៀតណាម រួមទាំងអំពីបំណងប្រាថ្នា គោលដៅ ដំណោះស្រាយ ដំណើការផ្លាស់ប្តូរឌីជីថលនិងវិស័យអាទិភាព ក៏ដូចជាទីផ្សារឌីជីថលរបស់វៀតណាមនិងឱកាសសម្រាប់សម្ព័ន្ធក្រុមហ៊ុនផ្នែកបច្ចេកវិទ្យា វិនិយោគលើវិស័យដែលមានត្រៀមខ្លួនខ្ពស់ក្នុងការអភិវឌ្ឍសហគ្រាសបច្ចេកវិទ្យា ឌីជីថលវៀតណាមជាដើម។

ចែករំលែកអំពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិនិងទីផ្សារឌីជីថលរបស់វៀតណាម លោក Do Cong Anh អនុប្រធាននាយកដ្ឋានកុំព្យូទ័រ នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានមានប្រសាសន៍ថាវៀតណាមនឹងផ្តល់អាទិភាពក្នុងការផ្លាស់ប្តូរឌីជីថល ដូចជាសុខាភិបាល អប់រំ ហិរញ្ញវត្ថុធនាគារកសិកម្ម ដឹកជញ្ជូនជាដើម។

ម្យ៉ាងវិញទៀត គោលដៅរហូតដល់ឆ្នាំ ២០២៥ វៀតណាមនឹងស្ថិតក្នុងបញ្ជីក្រុមប្រទេសចំនួន ៧០ ដែលនាំមុខគេនៅក្នុងវិស័យរដ្ឋាភិបាលអេឡិចត្រូនិច ហើយខឿនសេដ្ឋកិច្ចឌីជីថលស្រូបយក ២០% នៃផលិតផលក្នុងស្រុកសរុប (GDP)។ រហូតដល់ឆ្នាំ ២០៣០ ប្រទេសវៀតណាមបានកំណត់គោលដៅនៃការស្ថិតក្នុងបញ្ជីក្រុមប្រទេសនាំមុខគេចំនួន ៥០ អំពីវិស័យរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top