• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពីធីបើកសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

នាថ្ងៃទី ១៤ ខែកញ្ញា នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ (អ. ស. ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្រោមទម្រង់ជួបប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai និងតំណាងឱ្យសម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី ៤៥ (រូបថត៖ TTXVN)


អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំសន្ទនាស្តីពីរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំពោះសិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអមទាំងនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ លោកស្រី Le Thi Tuyet Mai បានអះអាងថា វៀតណាម ប្តេជ្ញាការពារនិងជម្រុញអនុវត្តសិទ្ធិមនុស្សក្នុងបរិបទនៃជំងឺកូវីដ ១៩ ព្រមទាំងគាំទ្រកិច្ចសហប្រតិបត្តិការនិងទទួលយកបាននូវវិធីសាស្រ្តពហុភាគីនិយម ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនិងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថាវៀតណាមបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយស្ថិរភាពសេដ្ឋកិច្ច និងវិធានការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ចំពោះសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺក្រុមងាយរងគ្រោះ និងធានាថា «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» នោះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top