• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិភាក្សាអំពីដំណើរការបោះឆ្នោតនិងស្ថានភាពសន្តិសុខនៅសូម៉ាលី

នាថ្ងៃទី ២០ ខែមករា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយរដ្ឋមន្រ្តីការបរទេសសូម៉ាលី លោក Mohammed Abdirizik អំពីដំណើរការបោះឆ្នោតនិងស្ថានភាពសន្តិសុខនៅក្នុងប្រទេសនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)


ថ្លែងមតិក្នុងកិច្ចសន្ទនានេះ ទីប្រឹក្សានិងជា អនុប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានចែករំលែកថា វៀត ណាមគាំទ្រដំណើរការប្រជាធិប តេយ្យនៅសូម៉ាលី ជាពិសេសការបោះឆ្នោត នាពេលខាងមុខ ក៏ដូចជាមានបំណងចង់ឲ្យរដ្ឋាភិបាល សហព័ន្ធរដ្ឋជាសមាជិកនិងគណបក្សនយោបាយកំពុងកាន់អំណាច ឲ្យខិតខំប្រឹងប្រែងដើម្បីឈានដល់សម្រេចបានការស្រុះចិត្តគំនិតនយោបាយលើពេលវេលានៃការបោះឆ្នោតនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន។ ទាក់ទងនឹងស្ថានភាពសន្តិសុខ អ្នកតំណាងវៀតណាមរូបនេះបានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ១៧ ខែមករា ដែលសម្លាប់ទាហាននិងមន្ត្រីរដ្ឋាភិបាលនៅតំបន់ Lower Shabelle យ៉ាងតិច ៦ នាក់ ក៏ដូចជាការវាយប្រហារផ្សេងទៀតដែលសំដៅទៅលើជនស៊ីវិលកងកម្លាំងសន្តិសុខ បុគ្គលិក និងមូលដ្ឋាននៃអង្គការសហប្រជាជាតិនិងបេសកម្មសហភាពអាហ្វ្រិកប្រចាំប្រទេសសូម៉ាលី (AMISOM)។

ក្នុងឱកាសនេះ អ្នកតំណាងរបស់វៀតណាមបានរំលឹកឡើងវិញនូវការគាំទ្រចំពោះប្រជាជនសូម៉ាលីក្នុងការខិតខំឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top