• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍រូបថត “ទឹកដី មនុស្សអាស៊ាន”

នេះជាសកម្មភាពដោយមានអត្ថន័យអបអរសាទរខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា ក៏ដូចជាអបអរសាទរឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ។
រូបថតស្ដីពីជ្រលង់ភ្នំ Bac Son របស់វៀតណាមនៅក្នុងពិព័រណ៍នេះ។ (រូបថត៖ thethaovanhoa.vn)

ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមនឹងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានារៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “ទឹកដី មនុស្សអាស៊ាន” នៅទីក្រុងហាណូយ។ នេះជាសកម្មភាពដោយមានអត្ថន័យអបអរសាទរខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា ក៏ដូចជាអបអរសាទរឆ្នាំប្រធានអាស៊ានរបស់វៀតណាមផងដែរ។

ពិព័រណ៍នេះនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១ កញ្ញា ខាងមុខ ដោយតាំងបង្ហាញរូបថតចំនួន២៣០ផ្ទាំង ដែលត្រូវបានជ្រើសរើសពីរូបថតសរុបជាង១ម៉ឺនផ្ទាំងរបស់បណ្ដាអ្នកនិពន្ធនៃប្រទេសអាស៊ានទាំង១០៕
  តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top