• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីសែនសូមសេចក្តីសុខឲ្យដំរី

សម្រាប់ជនជាតិ Mnong និង Ede ដែលរស់នៅក្នុងខេត្តដាកឡាក់ (Dak Lak)ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេថែមទាំងដំរីត្រូវបានគេចាត់ទុកជាមិត្តនិងជាសមាជិកក្នុងគ្រួសារទៀតផង។ ដូច្នេះរាល់ឆ្នាំគ្រួសារដែលមានដំរីតែងតែរៀបចំពិធីសែនសូមសេចក្តីសុខឲ្យដំរី។ ពិធីនេះមិនត្រឹមតែមានលក្ខណៈខាងវិញ្ញាណប៉ុណ្ណោះទេថែមទាំងជាការក្រើនរំលឹកឲ្យមនុស្សគ្រប់គ្នាគោរពថែរក្សានិងការពារដំរីផង។

លោកដាម ណាំងឡុង (Dam Nang Long) រស់នៅស្រុកឡាក់ (Lak) បានចែករំលែកថា៖“ប្រជាជន Mnong ចាត់ទុកដំរីដូចមិត្ត ដូច្នេះជារៀងរាល់ឆ្នាំ យើងខ្ញុំរៀបចំពីធីសែនសូមសេចក្តីសុខឲ្យដំរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះចំនួនសត្វដំរីនៅតំបន់ តីង្វៀន (Tay Nguyen) មានការថយចុះគួរឱ្យកត់សម្គាល់ដូច្នេះការថែរក្សាសុខភាពសម្រាប់សត្វដំរីត្រូវបានយកចិត្តទុកដាក់ខ្លាំងណាស់”។ អាស្រ័យលើក្រុមជនជាតិ និងស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមគ្រួសារនិមួយ ម្ចាស់ដំរីនឹងមានវិធីសែនផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយពិធីនេះមានអត្ថន័យថា សូមសេចក្តីសុខឲ្យដំរីដើម្បីដំរីជួយធ្វើការងារធ្ងន់ៗសម្រាប់មនុស្ស។ ទន្ទឹមនឹងនេះគឺក្រើនរំលឹកប្រជាជនឱ្យចេះស្រឡាញ់និងថែរក្សាដំរី។

ពិធីសែនសូមសេចក្តីសុខឲ្យដំរីតែងតែមានគ្រឿងសំណែនដែលធ្លាប់ស្គាល់ដូចជា៖ ស្រាក្បាលជ្រូកគ្រឿងក្នុងជ្រូកពោតផ្កាស្រស់ ចេក អង្ករ ត្រីងៀត ដើមចេកនិងដើមអំពៅដើម្បីផ្តល់ដល់ដំរី។

 


អាចារ្យដឹកនាំក្បួនដង្ហែធ្វើពិធីសែនសូមសេចក្តីសុខឲ្យដំរី។ រូបថត៖ទ្រីញបូ


អាចារ្យធ្វើវេទមន្តសម្រាប់អ្នកចម្បាំង (ឥឡូវនេះជាហ្មដំរី)។ រូបថត៖ទ្រីញបូ


អាចារ្យធ្វើពិធីសែនសូមសេចក្តីសុខឲ្យដំរី។ រូបថត៖ទ្រីញបូ


ដំរីបានប្រមូលផ្តុំគ្នាជំវិញដើមនេវ (Neu) មួយដើម្បីរៀបចំពិធីសែន។ រូបថត៖ ទ្រីញបូ


បន្ទាប់ពីធ្វើពិធីសែនសូមសេចក្តីសុខឲ្យដំរីរួច អ្នកភូមិឲ្យដំរីស៊ីផ្លៃឈើ។ រូបថត៖ កុងដាត


ហ្មដំរីប្រគល់ជូនគ្នានូវវត្ថុបូជាដើម្បីធ្វើពិធីសែនសូមសេចក្តីសុខឲ្យដំរី។ រូបថត៖ តាតសឹន


នៅស្រុកបួនដូន (Buon Don) ខេត្ត ដាក់ឡាក (Dak Lak) ដែលជាកន្លែងមានសត្វដំរីច្រើនជាងគេនៅទូទាំងប្រទេស ប្រជាជនតែងតែរៀបចំពិធីសែនសូមសេចក្តីសុខឲ្យដំរី។ អាចារ្យដែលត្រូវបានអញ្ជើញមកនិងអធិបតីក្នុងពីធីសែនត្រូវតែជាអាចារ្យដ៏ល្បីឈ្មោះនិងយល់ដឹងច្បាស់នូវទំនៀមទម្លាប់របស់ជនជាតិខ្លួន។ អាចារ្យរួមជាមួយហ្មជិះដំរីក្នុងភូមិត្រូវមកផ្ទះម្ចាស់ដំរីដើម្បីរៀបចំគ្រឿងសំណែនហើយហូបចុកផឹកស្រាជាមួយគ្រួសារ។

ពិធីសែនសូមសេចក្តីសុខឲ្យដំរីច្រើនតែធ្វើឡើងនៅចុងឬដើមឆ្នាំ (គិតតាមច័ន្ទគតិ)។ ពិធីនេះមានអត្ថន័យសំខាន់គឺបួងសួងសូមសេចក្តីសុខឲ្យដំរី និងក្រើនរំលឹកដល់មនុស្សគ្រប់គ្នាត្រូវថែរក្សានិងការពារដំរីព្រមទាំងជាអត្តសញ្ញាវប្បធម៌វិសេសវិសាលរបស់ក្រុមជនជាតិនីមួយៗផងដែរ./.

 


អត្ថបទ៖ តឹតសើន រូបថត៖ ទ្រីញបូ

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top