• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ទំនៀមទម្លាប់ស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឪពុកម្តាយក្នុងថ្ងៃឡើងស័ក

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធឡើងក្នុងរយៈពេល ៣ ឬ  ថ្ងៃ។ ឆ្នាំ២០២៦ នេះ បុណ្យចូលឆ្នាំថ្មីមាន  ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា។ ​ថ្ងៃទី៣ គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ហៅថាវារៈឡើងស័ក។​ 

ថ្ងៃទី​៣​​បុណ្យចូលឆ្នាំខ្មែរ ​ជាថ្ងៃ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង​។ ចំណែកថ្ងៃទី​១ ហៅថា​ថ្ងៃ​ចូលឆ្នាំ (មហាសង្ក្រាន្ត) ​ថ្ងៃទី​២ ហៅថា​ពារ​កណ្តាល ឬ​ហៅថាវារៈវ័ន​បត (​ថ្ងៃ​ខ្វាក់​)។ ក៏ដូចនឹងថ្ងៃទី១ និងថ្ងៃទី២ដែរ ថ្ងៃទី៣ ពុទ្ធបរិស័ទក៏យក​បាយ​ចង្ហាន់ ផ្កាភ្ញី នំនែក ផ្លែឈើទៅវត្តដើម្បីប្រគេនព្រះសង្ឃ ធ្វើ​ពិធីរាប់​បាត្រតាមទំនៀមទម្លាប់រៀង​រាល់ឆ្នាំ។ល។ ហើយក្នុងថ្ងៃឡើងស័កនេះក៏ជាថ្ងៃប្រារព្ធពិធីកិច្ច​សំខាន់ៗនៅតាមវត្តខ្មែរផងដែរ។

ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរធ្វើពិធីកិច្ចបង្សុកូល។ រូបថត៖ ចិន្តា
មាមីងបងប្អូនជនជាតិខ្មែរធ្វើពិធីស្រង់ព្រះពុទ្ធរូបនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង
ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង។
កូនចៅធ្វើកិច្ចគោរពប្រតិបត្តិ និងសូមខមាទោសព្រះរស់ (ព្រះក្នុងផ្ទះ) ដើម្បីសម្តែងទឹកចិត្តដឹងគុណរបស់កូនចៅចំពោះឳពុកម្តាយ យាយតាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ សហការី
ជនរួមជាតិខ្មែរនៅវត្តសិរីឧត្តមប្រជុំវង្សា ព្រែកត្រកួន នៅឃុំ យ៉ាហ្វា ទីក្រុងកឹនធើ ធ្វើពិធីស្រង់ទឹកព្រះក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រូបថត៖ ចិន្តា
ពិធីស្រង់ព្រះនៅវត្តអូជុំវង្សា កោះស្រួល ឃុំហ្វាលឺវ ទីក្រុងកឹនធើ។ រូបថត៖ ធុយហាំង
ទំនៀមទម្លាប់ភ្ងូតទឹកជូនព្រះរស់ គឺឳពុកម្ដាយ ជីដូនជីតានៅក្នុងផ្ទះ ដើម្បីសូមខមាទោស និងជូនពរឆ្នាំថ្មីដល់អ្នកបានចិញ្ចឹមបីបាច់កូនចៅ។ រូបថត៖ អៀងថាន់

ពិធីកិច្ចសំខាន់ៗនៅក្នុងថ្ងៃឡើងស័ករួមមាន៖ការស្រង់ទឹកព្រះពុទ្ធរូប និងធ្វើពិធីបង្សុកូលជូនអ្នក​ចែក​ឋាន នៅមានស្រង់ទឹកព្រះសង្ឃ ភ្ងូតទឹកជូនយាយតា ឳពុកម្តាយក្នុងថ្ងៃឡើងស័កទៀតផង ហើយមានសកម្មភាពវប្បធម៌សិល្បៈនានាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរ។

ពិធីស្រង់ទឹកព្រះត្រូវបានធ្វើឡើងដើម្បីដឹងគុណព្រះសម្មាសម្ពុទ្ធផង ក៏ដូចជាព្រះរស់នៅក្នុងផ្ទះ គឺឳពុកម្តាយ យាយតា លោកអ្នកមានគុណផង ដើម្បីលាងជម្រះ និងបណ្ដេញនូវឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ បំណងប្រាថ្នាពីសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំក្នុងឆ្នាំថ្មី៕

តាម កាសែតព័ត៌មាន និងជនជាតិ

រក្សាព្រលឹងសិល្បៈល្ខោនចម្រៀងបូយ (Hat boi) ក្នុងជីវភាពសហសម័យ

រក្សាព្រលឹងសិល្បៈល្ខោនចម្រៀងបូយ (Hat boi) ក្នុងជីវភាពសហសម័យ

ក្នុងចរន្តដ៏រស់រវើក នៃប្រភេទ​កម្សាន្ត​សម័យ​ថ្មី សិល្បៈល្ខោន​​ចម្រៀង​បូយ ដែល​ជា​ទម្រង់​​សិល្បៈ​ នៅលើ​ឆាក​បែប​​ប្រពៃណី​ របស់​វៀតណាម កំពុង​ប្រឈមមុខនឹង​ហានិភ័យ​នៃ​ការបាត់បង់ទៅ។

Top