ស្ត្រីវៀតណាម - ពីការផ្តល់អំណាច ដល់ការណែនាំអភិវឌ្ឍ

ស្ត្រីវៀតណាម - ពីការផ្តល់អំណាច ដល់ការណែនាំអភិវឌ្ឍ

នៅក្នុងបរិបទ ដែល​វៀតណាមកំពុងធ្វើសមាហរណ​កម្ម​​​យ៉ាងស៊ីជម្រៅ ស្ត្រីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្ហាញឲ្យ​គេ​ឃើញយ៉ាងច្បាស់លាស់នូវតួនាទីរបស់ពួកគេមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកបង្កើតការអភិវឌ្ឍយ៉ាងសកម្ម ផងដែរ។ តាំងពីអប់រំ និងសេដ្ឋកិច្ច រហូតដល់ការចូលរួមក្នុងការកសាងគោលនយោបាយ វឌ្ឍនភាពរបស់ស្ត្រីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីវៀតណាមកាន់តែម្ចាស់ការ ក្នុងការចាប់យកឱកាស ដើម្បីអភិវឌ្ឍលើគ្រប់ជ្រុង​ជ្រោយ។ លទ្ធភាពទទួលបានការអប់រំ ការងារ និងធនធានសង្គមរបស់ពួកគេបានពង្រីក ង្កើតលក្ខខណ្ឌឱ្យពួកគេចូលរួមកាន់តែស៊ីជម្រៅក្នុងសេដ្ឋកិច្ច និងជីវភាពសង្គម​​​​។ តាំងពីការផ្តើមអាជីវកម្ម ធ្វើ​អាជីវកម្ម រហូតដល់វិទ្យាសាស្ត្រ និងបច្ចេកទេវិទ្យា ស្ត្រីវៀតណាមកំពុងបង្ហាញសមត្ថភាព និងតួនាទីរបស់ពួកគេបន្តិចម្តងៗ នៅក្នុងដំណើរការអភិវឌ្ឍ។

សម្រស់របស់ស្ត្រីវៀតណាមក្នុងសម្លៀកបំពាក់ប្រពៃណី។ រូបថត៖ ឡេ មិញ/ VNP
សិល្បការិនីប្រជាជន ញូ ឃ្វីន (Nhu Quynh) (កណ្តាល) ជាតារាសម្តែងភាពយន្តវៀតណាមដ៏ល្បីល្បាញ។ រូបថត៖ ខាញ់ ឡុង/ VNP
កម្រងគំនូរផ្កាឈូក ដែលទាក់ទងនឹងសម្រស់របស់ស្ត្រីវៀតណាម របស់អ្នកប្រមូល ធុយ អាញ (Thuy Anh) ដែលត្រូវបានណែនាំនៅប្រទេសបារាំង។ រូបថត៖ ឯកសារ
ស្រីវៀតណាមដ៏ភ្លឺស្វាង ក្នុងសម្លៀកបំពាក់អាវផាយប្រពៃណី។

ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធគោលនយោបាយស្តីពីសមភាពយេនឌ័រ និងការផ្តល់​អំណាច​ដល់ស្ត្រីវៀតណាម កំពុងត្រូវបានកែលម្អឥតឈប់ឈរ។ បទញ្ញត្តិ​គតិយុត្តកាន់តែបង្កលក្ខណៈ​ងាយស្រួលដល់ស្ត្រី ក្នុងការចូលរួមក្នុងក្បាលម៉ាស៊ីនដឹកនាំ ការគ្រប់គ្រង ក៏ដូចជាការចូលរួមមតិក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីធានានូវសិទ្ធិចូលរួម និងសិទ្ធិអភិវឌ្ឍរបស់ស្ត្រីក្នុងសង្គមទំនើប។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្ត្រីវៀតណាមបានចាប់យកឱកាសអភិវឌ្ឍន៍ដ៏គ្រប់ជ្រុង​ជ្រោយ​។ ការទទួលបានការអប់រំ ការងារ និងធនធានសង្គមបានពង្រីក ដែលបង្កើតលក្ខខណ្ឌ ដើម្បីពួកគេឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ច និងជីវិតសង្គម។

សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ទ្រឿង ថាញ់ ហឿង (Truong Thanh Huong)  - អ្នកឈ្នះរង្វាន់ Kovalevskaia សម្រាប់ការស្រាវជ្រាវរបស់គាត់ "ការកសាងផែនទីបំប្លែងហ្សែនសម្រាប់ការកើនឡើងកូឡេស្តេរ៉ុលក្នុងគ្រួសារ និងស្នើគំរូគ្រប់គ្រងជំងឺនៅវៀតណាម"។ រូបថត៖ ថាញ់ យ៉ាង/ VNP
ស្ត្រីវៀតណាមកំពុងរួមចំណែកកាន់តែសំខាន់ដល់វិស័យវិទ្យាសាស្ត្ររបស់ប្រទេស។

ទន្ទឹមនឹងសមិទ្ធផលទាំងនេះ វៀតណាមក៏បានយកចិត្តទុកដាក់លើការការពារស្ត្រីចំពោះបញ្ហាប្រឈម​ថ្មីៗ តាំងពីអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើមូលដ្ឋានយេនឌ័រ​ រហូតដល់ហានិភ័យក្នុងលំហអ៊ីនធឺណិត​។ ការពង្រឹងគោលនយោបាយសុខុមាលភាព ការការពារសុខភាព និងសិទ្ធិបន្តពូជសម្រាប់ស្ត្រី ដែលបានបង្ហាញពីវិធីសាស្ត្រនៃការចូលរួមដោយគ្រប់ជ្រុងជ្រោយ ក្នុងការធានាសិទ្ធិមនុស្ស។

ស្ត្រីវៀតណាមកំពុងពង្រីកប្រៀបខ្លាំងរបស់ពួកគេក្នុងសិល្បៈ។
លោកស្រី ង្វៀន ត្រាង ភឿង (Nguyen Trang Phuong) (ខាងឆ្វេងបំផុត) ម្ចាស់ក្រុមហ៊ុនផ្កាស្ងួត Xavia។
ស្ត្រីវៀតណាមនៅភាគខាងជើង ក្នុង​សម្លៀកបំពាក់ប្រពៃណី ក្នុងពិធីបុណ្យមួយ​របស់ភូមិ។ រូបថត៖ ទ្រីញបូ/ VNP
របាំសាមគ្គីភាពរបស់ស្ត្រីជនជាតិម៉ាង (Mang) (ខេត្ត ឡាយចូវ (Lai Chau))។ រូបថត៖ កុងដាត/ VNP
ស្ត្រីជនជាតិភាគតិច ក្នុង​ព្រឹត្តិការណ៍របស់សហគមន៍។

សព្វថ្ងៃនេះ ស្ត្រីវៀតណាមមិនត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្ម ចំពោះដំណើរការអភិវឌ្ឍផងដែរ។ ការកើនឡើងនៃសមាមាត្រស្ត្រីចូលរួមក្នុងស្ថាប័នដែល​បានប្រជាជន​បោះឆ្នោត​ជ្រើសរើស និងតំណែងជាអ្នកដឹកនាំ ដែលបង្ហាញពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសង្គម។ ជាមួយនឹងវឌ្ឍនភាពទាំងនេះ ស្ត្រីវៀតណាមកំពុងរួមចំណែក ក្នុងការបង្កើតសង្គម​បរិយាបន្ន យុត្តិធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ VNP




Top