• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត

ថ្ងៃទី១៥ ខែមីនា នៅតំបន់មានបងប្អូនជន ចាម និង ខ្មែរ រស់នៅច្រើនកុះករនៅទីក្រុង ហូ ជីមិញ ម្ចាស់ឆ្នោតទាំងឡាយជាបងប្អូនជនជាតិក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បណ្តាចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន។

សេចក្តីត្រេកអររបស់បងប្អូននារីៗ ជនជាតិ ចាម ពេលបំពេញកាតព្វកិច្ចប្រជាពលរដ្ឋរួចរាល់។
ម្ចាស់ឆ្នោតជនជាតិចូលរួមបោះឆ្នោតនៅកន្លែងក្រុមបោះឆ្នោត។
បណ្តាក្រុមបោះឆ្នោតណែនាំម្ចាស់ឆ្នោតជាជនជាតិអនុវត្តតាមបណ្តាជំហានទម្លាក់ស្លឹកឆ្នោតត្រឹមត្រូវតាមកំណត់។
អ្នកបោះឆ្នោតជនជាតិ ចាម ម្នាក់រង់ចាំទទួលសន្លឹកឆ្នោត។
ម្ចាស់ឆ្នោតជនជាតិ ខ្មែរ និង ចាម អញ្ជើញនិងនិមន្តស្រាវជ្រាវព័ត៌មានបណ្តាបេក្ខជនមុនពេលចូលទម្លាក់ស្លឹកឆ្នោបោះឆ្នោតជ្រើសតាំង។
ម្ចាស់ឆ្នោតជនជាតិ ខ្មែរ និមន្តនិងអញ្ជើញបោះឆ្នោតជ្រើសរើសតំណាង បញ្ញើក្តីសង្ឃឹមក្នុងការអភិវឌ្ឍរបស់មូលដ្ឋាន។
ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ទាំងឡាយ អញ្ជើញនិងនិមន្តមកដល់ចំណុចបោះឆ្នោត។

លោក ថាច់ សុខា ម្ចាស់ឆ្នោតជនជាតិ ខ្មែរ រស់នៅក្នុងសង្កាត់ ស៊ន់ហ្វា បានឱ្យដឹងថា តាងពីព្រឹកព្រលឹមលោកជាមួយនឹងគ្រួសារបានមកដល់ចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋហើយ។ បើតាមលោក ការចូលរួមក្នុងការបោះឆ្នោតមិនត្រឹមតែជាផលប្រយោជន៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់ប្រជាជនម្នាក់ៗ ទៀតផង។ ខ្ញុំរំពឹងបណ្តាអ្នកតំណាងដែលបានជាប់ឆ្នោតនឹងបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត ជាពិសេសគឺបណ្តាសហគមន៍ជនជាតិភាគតិច ដើម្បីឲ្យមនុស្សម្នាក់សុទ្ធតែមានលក្ខខណ្ឌអភិវឌ្ឍ លំនឹងជីវភាពរស់។ លោក ខា បានចែករំលែកដូច្នេះ។

ខណៈពេលនោះ អ្នកស្រី Saida Hani ម្ចាស់ឆ្នោតជនជាតិ ចាម នៅសង្កាត់ តឹនឌិញ បានឱ្យដឹងថាពិតជារំភើបណាស់ពេលដែលបានចូលរួមទិវាជួបជុំបោះឆ្នោត។ អ្នកស្រី​ចាត់ទុកថាការទៅ​បោះ​ឆ្នោត​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ​ចំពោះ​ការ​អភិវឌ្ឍ​របស់ប្រទេសជាតិ។ ខ្ញុំសង្ឃឹមថា អ្នកតំណាងជាប់ឆ្នោតទាំងឡាយនឹងស្តាប់មតិយោបល់របស់ប្រជាជនកាន់តែច្រើនថែមទៀត យកចិត្តទុកដាក់ដល់ការអប់រំ ការងារធ្វើនិងជីវភាពរស់នៅរបស់សហគមន៍ដើម្បីសង្គមមានការអភិវឌ្ឍកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអ្នកស្រី Hani រៀបរាប់ដូច្នេះ៕

តាម កាសែតព័ត៌មាននិងជនជាតិ

សេរីភាពសាសនានៅវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួរលេខ

សេរីភាពសាសនានៅវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួរលេខ

នាថ្ងៃទី២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦- ២០៣១។ ក្នុងការបោះឆ្នោតនេះ ដោយមានអ្នកបោះឆ្នោតទៅបោះឆ្នោតស្រូបយក ៩៩,៦៨% បង្ហាញពីរូបភាពដ៏រស់រវើកនៃការអនុវត្តសិទ្ធិពលរដ្ឋ។ ក្នុងភាពជោគជ័យនេះគឺមានការចូលរួមចំណែករបស់សាសនិក ជាង ២៧ លាននាក់នៃបណ្តាសាសនាផ្សេងៗគ្នា (ដែលស្រូបយក ២៧% នៃចំនួនប្រជាជន) បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រជាជនគ្រប់សាសនាចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏បង្ហាញផងដែរថា ប្រជាជនបានប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងពេញលេញក្នុងការ ជ្រើសរើស តែងតាំង និងបោះឆ្នោតជ្រើសរើសបេក្ខជនដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ចូលកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។&l

Top