ថ្ងៃទី១៥ ខែមីនា នៅតំបន់មានបងប្អូនជន ចាម និង ខ្មែរ រស់នៅច្រើនកុះករនៅទីក្រុង ហូ ជីមិញ ម្ចាស់ឆ្នោតទាំងឡាយជាបងប្អូនជនជាតិក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បណ្តាចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន។
សេចក្តីត្រេកអររបស់បងប្អូននារីៗ ជនជាតិ ចាម ពេលបំពេញកាតព្វកិច្ចប្រជាពលរដ្ឋរួចរាល់។
ម្ចាស់ឆ្នោតជនជាតិចូលរួមបោះឆ្នោតនៅកន្លែងក្រុមបោះឆ្នោត។
បណ្តាក្រុមបោះឆ្នោតណែនាំម្ចាស់ឆ្នោតជាជនជាតិអនុវត្តតាមបណ្តាជំហានទម្លាក់ស្លឹកឆ្នោតត្រឹមត្រូវតាមកំណត់។
អ្នកបោះឆ្នោតជនជាតិ ចាម ម្នាក់រង់ចាំទទួលសន្លឹកឆ្នោត។
ម្ចាស់ឆ្នោតជនជាតិ ខ្មែរ និង ចាម អញ្ជើញនិងនិមន្តស្រាវជ្រាវព័ត៌មានបណ្តាបេក្ខជនមុនពេលចូលទម្លាក់ស្លឹកឆ្នោបោះឆ្នោតជ្រើសតាំង។
ម្ចាស់ឆ្នោតជនជាតិ ខ្មែរ និមន្តនិងអញ្ជើញបោះឆ្នោតជ្រើសរើសតំណាង បញ្ញើក្តីសង្ឃឹមក្នុងការអភិវឌ្ឍរបស់មូលដ្ឋាន។
ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ទាំងឡាយ អញ្ជើញនិងនិមន្តមកដល់ចំណុចបោះឆ្នោត។
លោក ថាច់ សុខា ម្ចាស់ឆ្នោតជនជាតិ ខ្មែរ រស់នៅក្នុងសង្កាត់ ស៊ន់ហ្វា បានឱ្យដឹងថា តាងពីព្រឹកព្រលឹមលោកជាមួយនឹងគ្រួសារបានមកដល់ចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋហើយ។ បើតាមលោក ការចូលរួមក្នុងការបោះឆ្នោតមិនត្រឹមតែជាផលប្រយោជន៍ប៉ុននោះទេ ថែមទាំងជាការទទួលខុសត្រូវរបស់ប្រជាជនម្នាក់ៗ ទៀតផង។ “ខ្ញុំរំពឹងបណ្តាអ្នកតំណាងដែលបានជាប់ឆ្នោតនឹងបន្តយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមទៀត ជាពិសេសគឺបណ្តាសហគមន៍ជនជាតិភាគតិច ដើម្បីឲ្យមនុស្សម្នាក់សុទ្ធតែមានលក្ខខណ្ឌអភិវឌ្ឍ លំនឹងជីវភាពរស់”។ លោក ខា បានចែករំលែកដូច្នេះ។
ខណៈពេលនោះ អ្នកស្រី Saida Hani ម្ចាស់ឆ្នោតជនជាតិ ចាម នៅសង្កាត់ តឹនឌិញ បានឱ្យដឹងថាពិតជារំភើបណាស់ពេលដែលបានចូលរួមទិវាជួបជុំបោះឆ្នោត។ អ្នកស្រីចាត់ទុកថាការទៅបោះឆ្នោតបង្ហាញពីការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។ “ខ្ញុំសង្ឃឹមថា អ្នកតំណាងជាប់ឆ្នោតទាំងឡាយនឹងស្តាប់មតិយោបល់របស់ប្រជាជនកាន់តែច្រើនថែមទៀត យកចិត្តទុកដាក់ដល់ការអប់រំ ការងារធ្វើនិងជីវភាពរស់នៅរបស់សហគមន៍ដើម្បីសង្គមមានការអភិវឌ្ឍកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ” អ្នកស្រី Hani រៀបរាប់ដូច្នេះ៕