សម្រាប់ជនជាតិ Mnong និង Ede ដែលរស់នៅក្នុងខេត្តដាកឡាក់ (Dak Lak)ដំរីមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេថែមទាំងដំរីត្រូវបានគេចាត់ទុកជាមិត្តនិងជាសមាជិកក្នុងគ្រួសារទៀតផង។ ដូច្នេះរាល់ឆ្នាំគ្រួសារដែលមានដំរីតែងតែរៀបចំពិធីសែនសូមសេចក្តីសុខឲ្យដំរី។ ពិធីនេះមិនត្រឹមតែមានលក្ខណៈខាងវិញ្ញាណប៉ុណ្ណោះទេថែមទាំងជាការក្រើនរំលឹកឲ្យមនុស្សគ្រប់គ្នាគោរពថែរក្សានិងការពារដំរីផង។
លោកដាម ណាំងឡុង (Dam Nang Long) រស់នៅស្រុកឡាក់ (Lak) បានចែករំលែកថា៖“ប្រជាជន Mnong ចាត់ទុកដំរីដូចមិត្ត ដូច្នេះជារៀងរាល់ឆ្នាំ យើងខ្ញុំរៀបចំពីធីសែនសូមសេចក្តីសុខឲ្យដំរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះចំនួនសត្វដំរីនៅតំបន់ តីង្វៀន (Tay Nguyen) មានការថយចុះគួរឱ្យកត់សម្គាល់ដូច្នេះការថែរក្សាសុខភាពសម្រាប់សត្វដំរីត្រូវបានយកចិត្តទុកដាក់ខ្លាំងណាស់”។ អាស្រ័យលើក្រុមជនជាតិ និងស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមគ្រួសារនិមួយ ម្ចាស់ដំរីនឹងមានវិធីសែនផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយពិធីនេះមានអត្ថន័យថា សូមសេចក្តីសុខឲ្យដំរីដើម្បីដំរីជួយធ្វើការងារធ្ងន់ៗសម្រាប់មនុស្ស។ ទន្ទឹមនឹងនេះគឺក្រើនរំលឹកប្រជាជនឱ្យចេះស្រឡាញ់និងថែរក្សាដំរី។
ពិធីសែនសូមសេចក្តីសុខឲ្យដំរីតែងតែមានគ្រឿងសំណែនដែលធ្លាប់ស្គាល់ដូចជា៖ ស្រាក្បាលជ្រូកគ្រឿងក្នុងជ្រូកពោតផ្កាស្រស់ ចេក អង្ករ ត្រីងៀត ដើមចេកនិងដើមអំពៅដើម្បីផ្តល់ដល់ដំរី។