• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីលើកតម្កើងគ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើម

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់កិត្តិនាមទាំងពីរនេះជូនដល់វេជ្ជបណ្ឌិតចំនួន ១៧ រូប ក្នុងនោះ មានគ្រូពេទ្យប្រជាជន៥រូប។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់កិត្តិនាមគ្រូពេទ្យប្រជាជន ជូនកម្មាភិបាលនិងគ្រូបង្រៀននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។ (រូបថត៖ viettimes.vn)


ក្នុងឱកាសរំលឹកខួបលើកទី៦៦ទិវាគ្រូពេទ្យវៀតណាម នារសៀលថ្ងៃទី២៦ កុម្ភៈ នៅទីក្រុងហាណូយ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ បានរៀបចំពិធីលើកតម្កើងនិងទទួលកិត្តិនាម “គ្រូពេទ្យប្រជាជន” និង “គ្រូពេទ្យឆ្នើម” ឆ្នាំ២០២០។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញប្រគល់កិត្តិនាមទាំងពីរនេះជូនដល់វេជ្ជបណ្ឌិតចំនួន១៧រូប ក្នុងនោះ មានគ្រូពេទ្យប្រជាជន ៥រូប។ ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan បានសម្ដែងនូវគោលបំណងថា បណ្ដាលោកគ្រូ អ្នកគ្រូ ដែលទទួលបានកិត្តិនាមគ្រូពេទ្យប្រជាជននិងគ្រូពេទ្យឆ្នើមលើកនេះ ដោយមានទេពកោសល្យ ប្រាជ្ញានិងសីលធម៌និងលក្ខណៈសម្បត្តិដ៏ថ្លៃថ្នូររបស់ខ្លួន នឹងបន្តចូលរួមការងារបណ្ដុះបណ្ដាលគ្រូពេទ្យជំនាន់ក្រោយៗ។

គួរបញ្ជាក់ដែរថា កិត្តិនាម “គ្រូពេទ្យប្រជាជន” “គ្រូពេទ្យឆ្នើម” ជាកិត្តិនាមដ៏ថ្លៃថ្លាបំផុតដែលត្រូវបានប្រគល់ជូនកម្មាភិបាលផ្នែកសុខាភិបាលនានាដែលមានលក្ខណៈសម្បត្តិ សីលធម៌ដ៏ល្អប្រសើរ ហើយសម្រេចបានស្នាដៃដ៏លេចធ្លោក្នុងអំឡុងពេលច្រើនឆ្នាំជាបន្តបន្ទាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top