• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ម៉ាស់ដល់សហគមន៍អាណិកជនវៀតណាមនៅឡាវ

នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅរដ្ឋធានីវៀងចន្ទន៍ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានរៀបចំពិធីប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ៧៥,០០០ សន្លឹកដល់សហគមន៍អាណិកជនវៀតណាមដែលកំពុងធ្វើការ រស់នៅ និងសិក្សានៅប្រទេសឡាវ។ នេះជាការគាំទ្រជាក់ស្តែងពីរដ្ឋាភិបាល វៀតណាមដល់សហគមន៍អាណិកជនវៀតណាមនៅឡាវ ក្នុងបរិបទការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅលើពិភពលោក។

ពិធីប្រគល់ម៉ាស់ដល់សហគមន៍អាណិកជនវៀតណាមនៅឡាវ


ថ្លែងនៅក្នុងពិធីនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅឡាវលោកស្រី Trinh Thi Tam បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ជំងឺរាតត្បាតបានរាលដាលពាសពេញពិភពលោក។ ប៉ុន្តែ ជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជន វៀតណាមត្រូវបានគេចាត់ទុកថាជាប្រទេសមួយដែលគ្រប់គ្រងជំងឺនេះបានល្អ។ លោកស្រីអគ្គទីប្រឹក្សា Trinh Thi Tam បានសង្កត់ធ្ងន់ថា ម៉ាស់វេជ្ជសាស្រ្តចំនួន ៧៥,០០០ សន្លឹក ជាអំណោយដ៏មានអត្ថន័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងមនោសញ្ចេតនារបស់ប្រទេស ចំពោះអាណិកជនវៀតណាមនៅប្រទេសឡាវ។

លោក Pham Van Hung អនុប្រធានសមាគមអាណិកជនវៀតណាមនៅឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជាប្រជាជនក្នុងប្រទេស ដែលបានយកចិត្តទុកដាក់ចំពោះសហគមន៍អាណិកជនវៀតណាមនៅឡាវ៕

 

តាមកាសែតកងទ័ពប្រជាជនអនឡាយ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top