• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាចិននីតិកាលទី ១២

ពិធីបើកសម័យប្រជុំលើកទី ៤ នៃរដ្ឋសភាចិននីតិកាលទី ១២ (រូបថត៖ AFP/TTXVN)
 

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង បានប្រព្រឹត្កទៅពិធីបើកសម័យប្រជុំលើកទី ៤ នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ (NPC)។

នៅក្នុងសម័យប្រជុំនេះ អង្គប្រជុំទាំងអស់បានផ្ទៀងស្តាប់និងពិភាក្សាអំពីរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ដែលបានថ្លែងដោយលោកនាយករដ្ឋមន្រ្តី Li Keqiang នៅក្នុងពិធីបើកលើកនេះ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកទាំងអស់ក៏បាន ពិចារណាលើសេចក្តីព្រាងនៃបទសង្ខេបផែនការរយៈពេល៥ឆ្នាំលើកទី ១៤ (ឆ្នាំ២០២១- ២០២៥) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងគោលដៅរយៈពេលវែងដល់ឆ្នាំ ២០៣៥ ព្រមទាំងពិភាក្សាគ្នាលើឯកសារសំខាន់ៗជាច្រើនទៀត រួមមានសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ NPC , សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់ NPC ស្តីពីការកែលម្អប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង , ឯកសារការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍ NPC និងរបាយការណ៍ការងាររបស់តុលាការកំពូលជាដើម។ សម័យប្រជុំលើកនេះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ១១ ខែមីនា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top