• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យសែនខួបស្តេច Hung - បុណ្យវិហារស្តេច Hung រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung

នាព្រឹកថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៨ (ពោលគឺថ្ងៃ​ទី១០ខែមាឃ) នៅ​វិមាន Kinh Thien​ លើភ្នំ Nghi​a Linh ស្ថិតក្នុង​មណ្ឌលបេតិ​កភណ្ឌប្រវត្តិសាស្ត្រជាតិពិសេសវិហារស្តេ​ច Hung គណៈ ​ កម្មាធិការប្រជាជនខេត្ត ​Phu Tho បានតាង​នាមជនរួម​ជាតិទូទាំងប្រទេស រៀបចំយ៉ា​ង មហោឡា​រិកពិធី​ថ្វាយធូប​រំលឹកព្រះ​វិញ្ញាណក្ខ័ន្ធ​ដល់បណ្តា​ស្តេច​ Hung​។
 
នៅវេលា​ម៉ោង៦ព្រឹក ក្នុ​ងបរិយាកាសដ៏អធឹកអធម​ ក្រុមថ្វាយធូបបានចេញ ដំណើ​រពីទីធ្លាមជ្ឈមណ្ឌលវិ​ហារ Hung ឆ្លង​កាត់ Nghi mon វិហារ​ Ha វិហារ Trung ​ឡើងដល់វិហារ Th​uong។ ចំពោះមុខព្រះវិញ្ញាណ​ក្ខ័ន្ធប​ណ្តាស្តេច Hung នាយករដ្ឋ​មន្ត្រី រដ្ឋាភិបា​លវៀតណា​ម លោក Nguyen Xuan​ Phuc រួមទាំងថ្នាក់​ដឹកនាំបក្ស រដ្ឋ​ ស្ថាប័ន មជ្ឈឹម ​តំបន់ ថ្នាក់ដឹកនាំខេត្ត ​Phu Tho និងខេត្តនានា ​បានអ​ញ្ជើញ​ថ្វាយ​ផ្កា​ ធូប សំដៅ អរព្រះ​គុណ​ដល់​បណ្តា​ស្តេច​ Hung ដែលប្រសូតនិងរក្សាទឹក​ដីមាតុប្រទេស ដើ​ម្បីកូ​ន ចៅវៀតណាម​បានរស់នៅ​ក្នុងភាព​សុខ​សាន្ត​ត្រាន​ ព្រម​ទាំងឧទ្ទិសកុសល សុំឲ្យប្រ ទេស​ជាតិសម្បូរធូធា​រ រដូវអំណោយ​ផល។

ក្នុង​ទិវាសែនរំលឹកខួបព្រះវិញ្ញា​ណក្ខ័ន្ធស្តេច Hung នោះ តំបន់​នានា​ទូ​ទាំង​ប្រ ទេស​ក៏បាន​រៀបចំ​ពិធី​ថ្វាយ​ធូប​និង​គ្រឿង​ដង្វាយជូ​នព្រះវិញ្ញាណក្ខ័ន្ធស្តេច Hun​g ផង​ដែរ​។

 
 ក្រុមថ្វាយធូបបានចេញ ដំណើរពីទីធ្លាមជ្ឈមណ្ឌលវិហារ Hung

 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្សនិងរដ្ឋ
អញ្ជើញថ្វាយធូប រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung 


 ពិធីថ្វាយធូប រំលឹកព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung បានប្រារព្ធយ៉ាងអធឹកអធម

នាថ្ងៃទូ២៥​ ខែមេសា នៅមណ្ឌលរំលឹ​កព្រះវិញ្ញាណក្ខ័ន្ធបណ្តាស្តេច H​ung ឧទ្យាន ប្រវត្តិ​សាស្ត្រ វប្បធ​ម៌ជន​ជាតិ​ទីក្រុង​ហូជីមិញ គណៈ​ចាត់តាំងបណ្តាទិវា​ធំៗនៃទីក្រុង ហូជីមិញបា​នរៀបចំពិធីបុណ្យសែន​ខួប​ស្តេច Hung ឆ្នាំ២​០១៨​។ ក៏នាព្រឹ​កថ្ងៃដដែល នៅវិហារស្តេច​ Hung នៃទីក្រុង Nha T​rang ថ្នាក់ដឹកនាំខេត្ត Kh​anh Hoa បានរួម​ជាមួយ​ប្រជាជន​ច្រើនកុះករ​ បានទៅថ្វា​យធូប ផ្កា រំលឹកព្រះវិញ្ញាណក្ខ័ន្ធស្តេ​ច Hung។ ក្នុងឱកាសនេះ​ លោក​ Nguyen​ Dac Tai អនុប្រធានគណៈកម្មាធិ​ការប្រជាជនខេត្ត ​Khanh Hoa បានអំពាវនាវ​ឲ្យប្រជា​ជន​គ្រប់​ស្រទាប់​នៅខេ​ត្ត Khanh Hoa សាមគ្គីគ្នា កសា​ងស្រុកកំណើតឲ្យស្អាត​ប្រណីត​៖

​“កូនចៅ Lac Hong ទាំងអស់ សុ​ទ្ធតែបង្វេរអារម្មណ៍ទៅវិ​ហារស្តេច Hung តំបន់ពិ​សិដ្ឋ ​របស់មាតុប្រទេស ដើម្បីសម្តែង​ការគោរព​ ចំពោះព្រះ Lac Long Quan និ​ងព្រះម៉ែ Au Co រួមទាំងស្តេច​ Hung ១៨អង្គ។ ​បក្ស​ភាគ រដ្ឋអំណាច​និងប្រជាជន​ខេត្ត Khanh Hoa សច្ចារសាមគ្គី ​ខិតខំប្រឹងប្រែងកសាងស្រុកកំណើត ​Khanh Hoa ឲ្យកាន់​តែស​ម្បូរធូធារ  ដើម្បីសក្តិសមនឹងព្រះ​គុណដ៏មហិមាររបស់បណ្តាស្តេច ​Hung និងបុព្វបុរសផង​ដែរ”។ ក៏នាយប់​ថ្ងៃទី២៤ខែមេសា នៅសារៈម​ន្ទីរទីក្រុង Can Tho បានរៀបចំពិ​ធីបុណ្យ​​សែន​ខួប​ស្តេច Hung៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top