• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ បំផុសប្រពៃណីអប់រំរបស់យុវជនវ័យក្មេងអំពីរាល់តម្លៃប្រវត្តិសាស្ត្រ

នាថ្ងៃទី ១៨ មេសានៅមណ្ឌលកេរ្កិ៍ដំណែលជាតិពិសេស Bach Dang ទីរួមខេត្ត Quang Yen (ខេត្ត Quang Ninh) បានប្រារព្ធពិធីបុណ្យប្រពៃណី Bach Dang អបអរសាទរ ១០៨៣ ឆ្នាំ (៩៣៨-២០២១) ១០៤០ ឆ្នាំ (៩៨១-២០២១) និង ៧៣៣ ឆ្នាំ (១២៨៨-២០២១) ជ័យជំនះ Bach Dang ។

ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ (រូបថត៖ TTXVN)


ពិធីបុណ្យនេះមានគោលបំណងបញ្ជាក់ពីអត្ថន័យនិងតម្លៃប្រវត្តិសាស្ត្រដ៏មហិមានៃជ័យជំនះ Bach Dang ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ខ្មាំងសត្រូវបរទេស ព្រមទាំងបំផុសប្រពៃណីអប់រំយុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រ សេចក្ដីស្នេហាជាតិនិងមោទនភាពជាតិ។ ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើង ដោយទ្រង់ទ្រាយថ្នាក់ខេត្ត ហើយជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជំរុញតម្រូវការទេសចរណ៍ទាំង ៨៨ របស់ខេត្ត Quang Ninh ជាមួយសកម្មភាពជាច្រើនដូចជា៖ បើកពិធីបុណ្យប្រពៃណី Bach Dang កម្មវិធីសិល្បៈវីរកថាដោយប្រធានបទ“Quang Ninh - វណ្ណកម្មវីរភាពជាតិ”។ ទន្ទឹមនឹងនោះគឺជាសកម្មភាពអបអរសាទរដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាព ជំរុញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរ។ ពិធីបុណ្យប្រពៃណី Bach Dang ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top