• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យនិទាឃរដូវប្រារព្ធឡើងយ៉ាងផុលផុស

ភ្ញៀវទេសចរ ​ព្រះសង្ឃ និងពុទ្ធ សាសនិករាប់ហ្មឺននាក់មកពីគ្រប់ទិសទីក្នុ​ងទូទាំង​ប្រទេស ក៏មាន​វត្តមាន​នៅ​មជ្ឈមណ្ឌល​​វប្បធម៌ Truc Lam Yen Tu ដើម្បីចូលរួម​ពិធី​នេះដែ​រ​។


 ភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យ Yen Tu (រូបថត៖ VOV)

 ​នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ពោលគឺថ្ងៃទី១០ ខែទី១ ឆ្នាំច សំរឹ​ទ្ធស័ក្រ) នៅ​មជ្ឈ​មណ្ឌលវប្បធម៌ T​ruc Lam Yen Tu ខេត្ត Quang Ninh បានប្រារព្ធពិធីបុ​ណ្យ និទាឃ​រដូវ Yen Tu ឆ្នាំ២០១៨ ​ដោយមា​ន​ការចូលរួម​របស់​អនុប្រធាន​​រដ្ឋវៀត​​ណាម លោកស្រី Dang Thi Ngoc Thinh។ ភ្ញៀវទេសចរ ព្រះស​ង្ឃ និង​ពុទ្ធ សាសនិក​រាប់ហ្មឺន​នាក់​មក​ពីគ្រប់ទិស​ទីក្នុងទូទាំង​ប្រទេស ក៏មានវត្តមាននៅមជ្ឈ ម​ណ្ឌលវប្បធម៌​ Truc Lam Yen Tu ​ដើម្បីចូល​រួមពិធី​នេះដែ​រ។ ​លោក Le Chinh នាយកកម្មវិ​ធី​បាន​ឲ្យដឹង​ថា៖
 
“ឆ្នាំនេះមាន​ពិធីថ្វាយព្រះពុទ្ធ គឺពិសេសណាស់។​ គ្រឿងដង្វាយនោះគឺផលិតផលពិ​សេស ដោយឡែក​របស់​ឃុំ​សង្កាត់​​ទាំង១១​នៅទីក្រុង​ Uong Bi រួមមានផ្លើឈើ៥ប្រភេទ​​​នំអន្ស​ នំ giay ក្រូចថ្លុង និ​ងស្រ​កានាគ​ក្រហម​”​។​
 
មុន​នោះនាថ្ងៃទី២៤ ​ខែកុម្ភៈ ​ឆ្នាំ​២០១៨ នៅទីរួ​ម​ស្រុក Dong Trieu ខេត្ត ​Quang Ninh បាន​ប្រារព្ធ​ពិធី​បុណ្យ​និទាឃ​រដូវ​ Ngoa Van ឆ្នាំ២០១៨។ នេះជាសក​ម្មភាព វប្បធម៌​ពោរពេញទៅដោយតំលៃមនុស្សសាស្ត្រ​ សំដៅ​ឆ្ពោះ​ទៅ​​ប្រភពដើម​របស់ ប្រជាជាតិ ជាឱកាសដើម្បីប្រជាជនគ្រប់ស្រទាប់​ ពុទ្ធសាស​និក​ និង​ភ្ញៀវទេស​ចរ​​ មក​ Ngoa Van ដើម្បីអុជធូប បួង​សួងសុំ​ឲ្យជួបតែ​សេចក្ដី​សុខ​ក្នុង​ឆ្នាំថ្មី​។


 ពិធីដង្ហែរគ្រឿងដង្វាយ 

នាថ្ងៃដដែល នៅតំបន់សមុទ្រ​ Lang Ong Duyen Hai ខេត្ត​ Bac Lieu បានប្រព្រឹត្តទៅ​ពិធី​បុណ្យ Nghinh Ong លើក​ទី៧​ ដោយមានការចូល​រួមរបស់ ប្រជាជននៅក្នុងនិ​ងក្រៅខេ​ត្តរាប់ពា​ន់​នាក់។ នេះជាពិធី​បុណ្យប្រពៃណី​របស់​ ប្រ​ជាជននៅតំបន់ឆ្នេរសមុទ្រ សំដៅបួងសួង​សុំឲ្យមានឆ្នាំថ្មីមួយអំណោយ​ផល ហើយ​នេសាទបាន​ត្រីជា​ច្រើន​ដែរ​៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top