នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញធ្វើជាអធិបតីពិធីជប់លៀងស្វាគមន៍កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ (GMS 6) និងកិច្ចប្រជុំ កំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV 10)។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីជប់លៀង
ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់មនុស្សលោកនិងប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ គឺទន្លេជានិច្ចកាលមានអត្ថន័យដ៏ពិសេស។ លោកនាយករដ្ឋមន្រ្តីអះអាងថា ទន្លេនានាក្នុងតំបន់និងទន្លេមេគង្គ-ឡានឆាងជាខ្សែតភ្ជាប់ដ៏រឹងមាំជានិច្ចរវាងប្រជាជននៃប្រទេសទាំង ៦ ក្នុងតំបន់។ ប្រការនោះទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមគ្នាខិតខំប្រឹងប្រែងរក្សាសន្តិភាព សហការអភិវឌ្ឍន៍ សំដៅនាំមហាអនុតំបន់ទន្លេមេគង្គក្លាយទៅជាតំបន់សមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាព។
តាម VOV5 - វិទ្យុសម្លេងវៀតណាម