• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលករអន្តរជាតិប្រមាណ១ម៉ឺននាក់ចង់វិលត្រឡប់មកវៀតណាមវិញ

ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញនិងពលករបច្ចកទេសបានចូលមកវៀតណាមនឹងត្រូវបានជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

យោងតាមក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ននេះមានពលករបរទេសប្រមាណជាង ១៥.៥០០ នាក់រួមមានអ្នកជំនាញពលករដែលមានជំនាញបច្ចេកទេសខ្ពស់ ឬមានបទពិសោធន៍គ្រប់គ្រងនៅតាមសហគ្រាស កំពុងមានតម្រូវការវិលត្រឡប់មកវៀតណាមវិញ ដើម្បីបន្តធ្វើការ។

ក្នុងករណីដែលបណ្ដាអ្នកគ្រប់គ្រង នាយកប្រតិបត្តិ អ្នកជំនាញនិងពលករបច្ចកទេស បានចូលមក វៀតណាម នឹងត្រូវបានជួយសម្រួលដល់ ការបំពេញបែបបទដើម្បីចូលធ្វើការយ៉ាងឆាប់រហ័ស។

នាពេលខាងមុខ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនឹងជំរុញខ្លាំងនូវការគ្រប់គ្រង តាមដានពលករបរទេសនៅវៀតណាម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធនានាពន្យាពេលប័ណ្ណការងារសម្រាប់ពលករដែលកំពុងធ្វើការនៅវៀតណាម ក៏ដូចជាផ្ដល់ប័ណ្ណការងារថ្មីសម្រាប់អ្នកជំនាញ អ្នកគ្រប់គ្រង និងពលករបច្ចេកទេសជាជនបរទេស ដើម្បីជំនួសឲ្យអ្នកដែលមិន អាចចូលមកវៀតណាមឡើងវិញបានឡើយ៕

\តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top