• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងគណៈកម្មការទទួលបន្ទុកយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានសម្រេចពង្រឹងគណៈកម្មការទទួលបន្ទុកយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០។

គណៈកម្មការនេះមានមុខងារជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការស្រាវជ្រាវ បញ្ជាណែនាំនិងសហការដោះស្រាយភារកិច្ច​ទាក់ទិនដល់ការអនុវត្តយុទ្ធសាស្ត្រឧស្សាហូនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ​វៀត​ណាម​ -ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។ គណៈ កម្មការមានភារកិច្ចជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលតម្រង់ទិស ចាត់វិធានការធំៗ ដើម្បីអនុវត្តន៍យុទ្ធសាស្រ្តលើកឡើងភារកិច្ចនិងបញ្ហាសំខាន់ ក៏ដូចជារាយការណ៍ដល់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីការលំបាក ការជំពាក់ជំពិនក្នុងដំណើរការអនុវត្ត យុទ្ធសាស្ត្រ សំដៅធានាការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ​វៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top