• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការសភានិងតួនាទីរបស់សហភាពសភាពិភពលោកដើម្បីជំនះបញ្ហាប្រឈមនៃសម័យកាល

ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅប្រទេសអេស្បាញ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសបានអញ្ជើញចូលរួមសម័យប្រជុំនៃមហាសន្និបាតសហភាពសភាពិភពលោក លើកទី១៤៣ (IPU ១៤៣) និងបណ្តាកិច្ចប្រជូំពាក់ព័ន្ធ។
 

ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម លោក Vu Hai Ha ថ្លែងមតិនៅសម័យប្រជុំពេញអង្គ IPU ១៤៣ (រូបថត៖ TTXVN)


ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គក្រោមប្រធានបទ “បញ្ហាប្រឈមសម័យកាលចំពោះលទ្ធិប្រជាធិបតេយ្យ៖ ជំនះពុះពារលើការបែកបាក់និងកសាងសហគមន៍”, គណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ហើយជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញដូចសព្វថ្ងៃនេះ ប្រទេសនានាត្រូវការពារលទ្ធិប្រជាធិបតេយ្យ ដាក់ប្រជាជនជាមជ្ឈមណ្ឌលនៃការសម្រេចចិត្តទាំងអស់ គោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន សម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួម ហើយសភាដើរតួនាទីយ៉ាងសំខាន់ រក្សាស្ថិរភាព ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះរដ្ឋាភិបាលនិងក្បាលម៉ាស៊ីនរដ្ឋ។

ប្រធានគណៈប្រតិភូវៀតណាមបានលើកឡើងនូវសំណើមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ កាត់បន្ថយហានិភ័យពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នដូចជា៖ ការពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាព និងបង្កើនកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ  តំបន់ និងលើកកំពស់នីតិរដ្ឋ គោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ពង្រីកលទ្ធភាពអភិក្រមរបស់មនុស្ស និងលើកកម្ពស់អន្តរកម្ម និងការចូលរួមក្នុងសកម្មភាពរបស់រដ្ឋ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top